ស្ត្រី​ម្នាក់ ​ត្រូវ​ចរន្ត​អគ្គិសនី​ ឆក់ ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​

កណ្តាល:  ស្ត្រី​ម្នាក់​ ត្រូវ​ចរន្ត​អគ្គិសនី ​ឆក់ ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមនៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​កាលពី​វេលា​ម៉ោង ​២​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

​ជនរងគ្រោះ ​ឈ្មោះ ម៉ន សារឿន ភេទ​ស្រី អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ​មុនពេល​កើតហេតុ ជនរងគ្រោះ ​បាន​យក​​ឌុយ​កង្ហា​ ទៅ​ដោត​លើ រ៉ូឡូ​ព្រី​ភ្លើង បំរុងដាក់​កង្ហា​ដេក​លើ​គ្រែ​ ក្រោមផ្ទះ ពេលនោះ ស្រាប់តែ​ឆ្លងចរន្តអគ្គិសនី​ផ្ទុះ​រឺ​ឡូ​បែក​ផ្កាភ្លើង​ឆក់​ បណ្តាលឲ្យ​ជនរងគ្រោះ​ដួល​ផ្ងារ​​ក្រោយ​ ដេក​ទៅលើ​ដី ឃើញ​ដូច្នេះ​ ឈ្មោះ ឃឿន សា​រ៉េ​ន ​ជា​កូនស្រី​របស់​ជនរងគ្រោះ ​បាន​ស្រែក​ឆោ​រ​ឡោ ឲ្យអ្នកជិតខាង​មកជួយ និង​នាំគ្នា​យក​ដីខ្សាច់​ មក​​គ្រប​លើ​ជនរងគ្រោះ ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​ជនរងគ្រោះ ​បាន​ស្លាប់​បាត់ទៅហើយ​។​

​តាម​ការពិនិត្យ​សាកសព ​នៅលើ​ម្រាមដៃ​ខាងឆ្វេង​ មាន​ស្នាម​រោល​ក្លោច តិចៗ ការ​សន្និដ្ឋាន​របស់សមត្ថកិច្ចជំនាញ បានបង្ហាញថា ជនរងគ្រោះ​ពិតជា​ស្លាប់ ​ដោយ​ឆក់​ចរន្តអគ្គិសនី​​ប្រាកដ​មែន​៕R