បុរស​ ៣​នាក់​ ត្រូវបាន​សមត្ថកិច្ច​​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន

កំពង់ឆ្នាំង: ជនសង្ស័យ ​៣​នាក់ ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយនឹងកម្លាំង​នគរបាល​ការិយាល័យ​គ្រឿងញៀន ឃាត់ខ្លួន​បានជា​បន្ត​ន្ទា​ប់​ក្នុងពេលដែល​ជនសង្ស័យ​ទាំង​ ៣​នា​ក់​ កំពុង​ធ្វើ​សកម្មភាព​​ប្រើប្រាស់ និងចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​ ១០​ និង​ ៣០​ នាទី​ ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៥ នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។​

សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ១.​ឈ្មោះ​ កុយ ចិន ភេទប្រុស អាយុ ​២៥​ឆ្នាំ ២. ឈ្មោះ ​ខុន មុន្នី​ឧ​ត្ត​ម ភេទ​ប្រុស អាយុ ​២៩​ឆ្នាំ និង ៣. ឈ្មោះ ប៊ូ សំអាត ភេទ​ប្រុស អាយុ​ ២៤​ឆ្នាំ។ ជនសង្ស័យ​ទាំង​ ៣​នាក់​នេះ ​រស់នៅក្នុង ភូមិត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​បានអោយដឹង​ថា ក្នុងពេល​ឃាត់ខ្លួន​ បាន​រកឃើញ​វត្ថុតាង មាន​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក ចំនួន ​៤​កញ្ចប់ ដាវ​ចំនួន ​៣ ម៉ូតូ​២​គ្រឿង និង​ឧបករណ៍​ឆក់​១ រួម​នឹង​ឧបករណ៍ សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ ។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា ជនសង្ស័យ​នេះ​គឺជា​មុខសញ្ញា​មួយ​ ដែល​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​បាន​រាយការណ៍​មក​សមត្ថកិច្ច ក្រោយពី​ទទួលបាននូវ​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​បាន​ក្រុង​ និង​ខេត្ត​ បាន​សហការគ្នា​ ធ្វើការតាមដាន​អំពី​សកម្មភាពរ​បស់ជនស​ង្ស័​យ។

​នៅ​ព្រឹក​ថ្ងៃទី​២៩​ធ្នូ​នេះ សមត្ថកិច្ច​ទទួល​ព័ត​មាន​ថា ជនសង្ស័យ​បាន​ណាត់ជួប​គ្នា​ធ្វើ​សកម្មភាព​ចែកចាយ និងប្រើប្រាស់​នៅផ្ទះ ​ប៊ូ​សំអាត ហើយ​បានដាក់​កំលាំងព័ទ្ធចាប់​តែម្តង៕​R