ហ៊ុន ច័ន្ទរាជ ​នឹង​ធ្វើ​ចៅក្រម​ពេល​ កែវ រំចង់ ​ប្រកួត​ជាមួយ Iquezang

ហ៊ុន ច័ន្ទរាជ ​នឹង​ធ្វើ​ចៅក្រម​ពេល​ កែវ រំចង់ ​ប្រកួត​ជាមួយ Iquezang

គ្រូ​ប្រដាល់​គុន​ចម្រុះ ហ៊ុន ច័ន្ទរាជ ​បាន​បញ្ជាក់​ប្រាប់​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ធ្វើ​ជា​ចៅក្រម​កាត់សេចក្ដី​ក្នុង​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​កម្ពុជា កែវ រំចង់ ​ជាមួយ​កីឡាករ​ថៃ Iquezang Kor.Rungthanakeat ​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ។

 

ហ៊ុន ច័ន្ទរាជ ​នឹង​ធ្វើ​ចៅក្រម​ពេល​ កែវ រំចង់ ​ប្រកួត​ជាមួយ Iquezangហ៊ុន ច័ន្ទរាជ

 

បន្ទាប់​ពី​ធ្វើ​ការ​ចរចា​គ្នា​ជាមួយ​ភាគី​អ្នក​រៀប​ចំ​ការ​ប្រកួត Thai Fight ​រួច​មក ​លោក ហ៊ុន ច័ន្ទរាជ ​បាន​សម្រេច​ចិត្ត​ហើយ​ថា​នឹង​ព្រម​ទៅ​ធ្វើ​ជា​ចៅ​ក្រម​កាត់សេចក្ដី​ក្នុង​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ ពោល​គឺ​នឹង​ចេញ​ដំណើរ​ទៅ​នៅ​ថ្ងៃ​ស្អែក​នេះ​តែ​ម្ដង។ គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ ក៏​មាន​ភារកិច្ច​ច្រើន​ដែរ​នៅ​ខែ​មករា​ខាង​មុខ ដោយ​ត្រូវ​នាំ​កូន​សិស្ស​របស់​ខ្លួន​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ក្នុង​ទ្រុង Full Mental Dojo ​ផង​ដែរ ទើប​បាន​ជា​លោក​រារែក​មិន​សូវ​ជា​ចង់​ទៅ​ធ្វើ​ជា​ចៅ​ក្រម​ក្នុង​ការ​ប្រកួត​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ច័ន្ទរាជ ​បាន​អះអាង​ហើយ​ថា​ខ្លួន​គេ​នឹង​ទៅ​ជួយ​សម្រេច​ការ​ប្រកួត​របស់ កែវ រំចង់ ​ហើយ។

 

ព្រឹត្តិការណ៍​ Thai Fight ​នៅ​ពេល​ខាង​មុខ​នេះ មាន​កីឡាករ​ខ្មែរ​២​រូប​នឹង​ចូល​រួម​ប្រកួត​គឺ កែវ រំចង់​ត្រូវ​សងសឹក​ជាមួយ Iquezang ​និង​កីឡាករ​វ័យ​ក្មេង ផល សោភ័ណ្ឌ ​ត្រូវ​ប៉ះ​ជាមួយ​ខ្លា​កំណាច​ជើង​ចាស់​របស់​ថៃ Saen Chai ៕

 

អត្ថបទ៖ មុន្នី រម្យ