សមាគមរួមគ្នា ដើម្បីអភិវឌ្ឍកម្ពុជា ផ្ញើលិខិត ថ្លែងអំណរគុណ ប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រធានសមាគមរួមគ្នា ដើម្បីអភិវឌ្ឍកម្ពុជា លោក ឯ សុភាស់ កាលពីថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៥ បានផ្ញើលិខិត ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេច ទិញយកការវិនិយោគផ្លូវវេងស្រេង មកគ្រប់គ្រងដោយរដ្ឋវិញ។

យោងតាម លិខិតថ្លែងអំណរគុណបានឲ្យដឹងថា “សមាគមរួមគ្នា ដើម្បីអភិវឌ្ឍកម្ពុជាតំណាងឲ្យសមាជិក សមាជិកា អ្នករត់តាក់ស៊ី រថយន្តដឹកកម្មករ រថយន្តដឹកទំនិញ របស់សមាគមទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចបានទិញយកការវិនិយោគ ផ្លូវវេងស្រេងពីក្រុមហ៊ុន ដែលបានទទួលសិទ្ធិវិនិយោគផ្លូវវេងស្រេង មកគ្រប់គ្រងដោយរាជរដ្ឋាភិបាលវិញ ដោយមិនយកប្រាក់ពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរទៅមក តាមរថយន្តតូច-រថយន្តធំគ្រប់ប្រភេទ”៕