សម្តេច​ប៊ុនរ៉ានី ក្រោយពី​ទៅលេង​មាត់សមុទ្រ ដើរ​ផ្សារ ហើយ សែ​ល​ហ្វី ពេញ​ផ្សារលើ

ភ្នំពេញ: ​អាច​ថា ជា​លើកដំបូង​ហើយ ដែល​គេ​ឃើញ​រូបភាព​សម្តេច​ប៊ុនរ៉ានី ហ៊ុនសែន ភរិយា​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុនសែន បាន​ដើរ​ផ្សារ និង​ថតរូប សែ​ល​ហ្វី ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ផ្សារលើ ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ប៊ុនរ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា នា​រសៀល​ថ្ងៃទី​២៩ ខែធ្នូ​នេះ បានសរសេរថា "​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ប្រាស្រ័យ រាក់ទាក់ សំណេះសំណាល សាកសួរ​សុខទុក្ខ ដោយ​ភាពស្និទ្ធស្នាល ជិតស្និទ្ធ​ជាមួយ​បងប្អូន​អា​ជីករ​ផ្សារ នៅ​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥"​។​

​សូម​រម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​នាំ​ភរិយា កូន និង​ចៅៗ ទៅ​កម្សាន្ត​លំហែកាយ នៅ​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល នៅ​ទីនោះ​៕​