តារា​ស្រី Tiffany Leong ស្លាប់​ទាំង​វ័យក្មេង ដោយសារតែ​

​តារា​សម្តែង​ស្រី ម៉ាឡេស៊ី ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ឈ្មោះ​នាង Tiffany Leong បាន​ស្លាប់​ហើយ​នៅក្នុង​មន្ទី​ពេទ្យ​ប្រទេស សិង្ហ​បុរី កាលពី​ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៥ កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​នាង​មាន​ជំងឺមហារីក​ថ្លើម​អស់​រយៈពេល​ជា​យូរណាស់​មកហើយ ។

តារា​ស្រី Tiffany Leong ស្លាប់​ទាំង​វ័យក្មេង ដោយសារតែ​

យោងតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ Channel 8 របស់​ម៉ា​ឡេ​ស៊ី បាន​ឲ្យ​ដឹងថា តារា​ស្រី​ស្រស់ស្អាត​វ័យ ៣០ ឆ្នាំ នាង Tiffany Leong បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​ប្រទេស សិង្ហ​បុរី កាលពី​ថ្ងៃ សៅរ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ហើយ​ទីបំផុត​ជំងឺមហារីក​របស់ ​នាង​បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ដែល​ មិនអាច​ព្យាបាល ហើយ​នាង​ក៏បាន​ស្លាប់​នៅក្នុង​ថ្ងៃទី ២៨ បន្ទាប់ពី​បាន​សម្រាកក្នុង​មន្ទី​ពេទ្យ​បាន ២ ថ្ងៃ នៅលើ​ទឹកដី​ប្រទេស សិង្ហ​បុរី ។​

តារា​ស្រី Tiffany Leong ស្លាប់​ទាំង​វ័យក្មេង ដោយសារតែ​

កាលពី​ឆ្នាំ ២០១៣ នាង Tiffany Leong ធ្លាប់បាន​ឲ្យ​គ្រូពេទ្យ​ជំនាញ​ ពិនិត្យមើល​អាការរោគ​របស់​នាង​រួចមកហើយ ដោយ​ក្នុងកំឡុងពេល​នោះ​គ្រូពេទ្យ​បានបញ្ជាក់​ថា នាង​មាន​ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ដំបូង ។ ភ្លាមៗ​នោះដែរ​គ្រូពេទ្យ​បាន​កាត់​យក​ថ្លើម​របស់​នាង ៦០​ភាគរយ​ចេញ​(​ផ្នែក​ខ្លះ​នៃ​ថ្លើម​ដែលមាន​ដំបៅ​) ដើម្បី​ឲ្យ​សភាព​ជំងឺ​បាន​ប្រសើ​ឡើង​ខ្លះៗ ហើយ​បន្ទាប់ពីនោះ​ជំងឺ​របស់​នាង​ក៏បាន​ធូ​ស្រាល​មួយកម្រិត ។

តារា​ស្រី Tiffany Leong ស្លាប់​ទាំង​វ័យក្មេង ដោយសារតែ​

បន្ទាប់ពី​បាន​ធូរស្រាល​ពី​ ជំងឺ​ហើយ Tiffany Leong នៅតែ​ខំប្រឹង​ បន្តការងារ​សិ​ល្បះ​របស់​នាង​ រហូតដល់​ដំណាក់កាល​ចុងក្រោយ​នេះ​តែម្តង។ ក្រោយពី​មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ការស្លាប់​របស់ តារា​សម្តែង ម៉ាឡេស៊ី នាង Tiffany Leong រួចមក​មាន​មិត្ត​រួម​អាជីប​ជាមួយ​នាង​ជាច្រើន​បាន​បង្ហោះ​សារ​ចូលរួម​សោកស្តាយ ដោយមាន​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង​មួយចំនួន​បានលើកឡើង​ថា « Tiffany Leong ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ដែលមាន​អត្ត​ច​រឹក​ស្លូតបូត មាន​ទេពកោសល្យ​ខ្ពស់ ស្រស់ស្អាត ចិត្តល្អ រួសរាយ និង​គុណសម្បត្តិ​វ​ជ្ជ​មាន​ជាច្រើន​ទៀត​…» ៕ (​ប្រភព ឆាន​នែ​ល​ញូ​អេ​ស៊ា​) កុសល​

តារា​ស្រី Tiffany Leong ស្លាប់​ទាំង​វ័យក្មេង ដោយសារតែ​

តារា​ស្រី Tiffany Leong ស្លាប់​ទាំង​វ័យក្មេង ដោយសារតែ​