ប៉ែន សុ​ផានី រីកមុខ​ក្នុង​ថ្ងៃ​មង្គលការ​ប្អូនស្រី

អ្នកនាង ប៉ែន សុ​ផានី រីកមុខ​រីក​មាត់​យ៉ាងខ្លាំង​ក្នុង​ថ្ងៃ​មង្គលការ​ប្អូនស្រី​របស់​អ្នកនាង កាលពី​យប់​ម៉ិ​ញ ដោយបាន​អញ្ជើញ​សិល្បករ​សិល្បការី​ខ្មែរ​ល្បីៗ​ជាច្រើន​ចូលរួម ។ ទន្ទឹមនឹង​ការ​ឈ​ទទួលភ្ញៀវ ក៏មាន​មិត្តភក្តិ​សិល្បៈ​មួយចំនួន​ចំអន់​ទៅកាន់​អ្នកនាង​លេងសើច​ផងដែរ​ថា កាលណា​បាន​ដល់​វេណ ផានី រៀបការ ? ។​

ប៉ែន សុ​ផានី រីកមុខ​ក្នុង​ថ្ងៃ​មង្គលការ​ប្អូនស្រី

​ថ្វីត្បិតតែ​ពិធីមង្គលការ​នេះ ជា​ពិធីមង្គលការ​ប្អូនស្រី​របស់​អ្នកនាង ប៉ែន សុ​ផានី ក៏ពិតមែន តែ​អ្នកនាង ប៉ែន សុ​ផានី ឈរ​ទទួលភ្ញៀវ​ប្រកប​ដោយ​ទឹកមុខ​រីករាយ​និង​ស្រស់ស្រាយ ទោះបីជា​អ្នកនាង​មាន​អាយុ​ច្រើន​បន្តិច​ក្តី តែ​រូប​សម្រស់​របស់​នាង​នៅតែ​ស្រស់ស្អាត សម​ទៅតាម​វ័យ អ្នក​ដែល​ចូលរួម​នា​ថ្ងៃ​នោះបាន​លាន់មាត់​សរសើរ​អ្នកនាង​គ្រប់ៗ​គ្នា​ថា ដល់ពេល​តុបតែង​ខ្លួន​ថែម​ក្រេ​ម​ម្សៅ ចឹ​ង​ទៅ មានអី​ក្មេង​ដែរ​តើ ។

ប៉ែន សុ​ផានី រីកមុខ​ក្នុង​ថ្ងៃ​មង្គលការ​ប្អូនស្រី

​ពិធីមង្គលការ​ប្អូនស្រី​របស់​អ្នកនាង ប៉ែន សុ​ផានី បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៥ ដោយ​ពិសារ ភោជនីយ​អាហារ​នៅ​ហាង ឡាក់​គី​ស្តារ ម្តុំ​អាងទឹក​អូឡាំពិក ប្អូនស្រី​អ្នកនាង ប៉ែន សុ​ផានី មាន​ឈ្មោះថា ប៉ែន ផល្លា មាន​រូប​សម្រស់​ស្រស់ស្អាត​មុខមាត់​ស្រដៀង​និង​នាង​ខ្លាំងណាស់​។ ​ក្នុង​ថ្ងៃជ័យ​មង្គល​នោះ មាន​សិល្បករ សិល្បការី​នី​ជាច្រើន បាន​ចូលរួម​និង​ជូនពរជ័យ​សេរី​មង្គល​ដល់​គូស្នេហ៍​ថ្មោងថ្មី​នេះ ។

ប៉ែន សុ​ផានី រីកមុខ​ក្នុង​ថ្ងៃ​មង្គលការ​ប្អូនស្រី

​រហូតមកទល់​ពេលនេះ​អ្នកនាង ប៉ែន សុ​ផានី នៅតែ​មិនទាន់​រៀបការ​មានគូស្រករ​ទៀត​នៅឡើយ​ទេ ប៉ុន្តែ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​សុទ្ធតែ​បានដឹងថា អ្នកនាង​បាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​លោក ម៉ា​រ៉ា ប៉ូ​ណា ជាច្រើន​ឆ្នាំ​មកហើយ តែ​អ្នក​ទាំងពីរ​នៅ​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅឡើយ​ទេ។ រាល់ពេល​ជួប​សំភាសន៍​ជាមួយ​អ្នកនាង ប៉ែន សុ​ផានី ម្តងៗ អ្នកនាង​តែងតែ​ព្យាយាម​មិន​និយាយ​អំពី​រឿងនេះ ភាគច្រើន​អ្នកនាង​និយាយ​ពី​រឿង​ការងារ​សិល្បៈ​និង​រឿង​រកស៊ី​ជាដើម។​

ប៉ែន សុ​ផានី រីកមុខ​ក្នុង​ថ្ងៃ​មង្គលការ​ប្អូនស្រី

​អ្នកនាង ប៉ែន សុ​ផានី នៅតែមាន​ហាងឆេង​ក្នុង​វិស័យ​សិល្បៈ ត្រូវបាន​បណ្តា​ផលិតកម្ម​ជាច្រើន ហៅ​អ្នកនាង​ថត​រឿង​ជា​បន្តបន្ទាប់ ទាំង​រឿង​ភាគ​ក៏ដូចជា​រឿង​ដុំ​ក្នុង​តំណែង​ជា​តួអង្គ​ម្តាយ ។ អា​លី​ណា