​ការ​ធុញថប់​ក្នុង​ចិត្ត​និង​ការ​ថប់​បារម្ភ​កើតឡើង​ដោយសារ​ខ្វះ​របស់​២​យ៉ាងនេះ​

​ការ​ធុញថប់​ក្នុង​ចិត្ត​និង​ការ​ថប់​បារម្ភ​កើតឡើង​ដោយសារ​ខ្វះ​របស់​២​យ៉ាងនេះ​

​មាន​មនុស្ស​មិន​តិច​ទេ​ដែល​តែងតែ​មាន​ការ​ធុញថប់​ក្នុង​ចិត្ត ការ​ថប់​បារម្ភ ធ្វើឱ្យ​ហ៊ឹង​ត្រចៀក​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​។ ហេតុការណ៍​នេះ​ធ្វើឱ្យ​មាន​ការដកដង្ហើម​ញាប់ ពិបាក ញ័រ​ដើមទ្រូង និង​បែកញើស​ផង​។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ឱ្យដឹងថា​មូលហេតុ​គឺ​មក​ពី​កង្វះ​វីតាមីន​បេ និង​ជាតិ​ដែក​។​

​គេ​បាន​ធ្វើ​ការសិក្សា​មួយ​លើ​មនុស្ស​ចំនួន​២១​នាក់ ដែល​ឧស្សាហ៍​មាន​បញ្ហា​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​។ គេ​បាន​រកឃើញថា មូលហេតុ​គឺ​អ្នក​ទាំងអស់​នោះ​មាន​កម្រិត​ជាតិ​ដែក​និង​វីតាមីន​បេទា​ប​ខ្លាំងណាស់​។​

​ដើម្បី​ព្យាបាល​ជំងឺ​នេះ អ្នកជំងឺ​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​និង​វីតាមីន​បេឡើ​ង​។​

​ជាតិ​ដែក​មានសម្បូរ​នៅក្នុង​៖
-​    ​សាច់​ក្រហម​
-​    ​ត្រី​
-​    ​សណ្តែក ផ្លែ​ព័រ​
-​    ​គ្រឿងទេស (​រ​មៀត ខ្ញី សំបក​ឈើឯម​)
-​    ​សូកូឡា​ខ្មៅ​។​

វីតាមីន​បេស​ម្បូរ​នៅក្នុង​៖
-​    ​សាច់​លឿង​នៃ​ស៊ុត​
-​    ​ហ្វ្រូ​ម៉ាស យ៉ា​អួរ​
-​    ​ផ្លែឈើ​ស្ងួត (​គ្រាប់​ធញ្ញជាតិ​)
-​    ​ផ្លែឈើ (​ផ្លែ​បឺរ ក្រូច ស្វាយ​)
-​    ​បន្លែ (​ដំឡូង ស្ពៃ​។​ល​។​)​៕
 

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។