​ខ្ទឹមបារាំង​ធ្វើឱ្យ​បាត់​ឈឺ​ក្នុង​ត្រចៀក​បាន

​ខ្ទឹមបារាំង​ធ្វើឱ្យ​បាត់​ឈឺ​ក្នុង​ត្រចៀក​បាន

​អស់លោក​អ្នក​ប្រហែលជា​ធ្លាប់បាន​ដឹង​រួចមកហើយ​អំពី​ប្រសិទ្ធភាព​ព្យាបាល​របស់​ខ្ទឹមបារាំង ដូចជា​ធ្វើឱ្យ​បាត់​ក្អក បាត់​គ្រុនផ្តាសាយ ថែរក្សា​សីតុណ្ហភាព​(​ដាក់​ខ្ទឹមបារាំង​ក្នុង​ស្រោមជើង​) និង​បំបាត់​ការឈឺចាប់​ដោយ​សត្វ​ទិច  ជាដើម​។​

​ឥឡូវនេះ​យើង​សូម​បង្ហាញ​ជូន​នូវ​ប្រសិទ្ធភាព​មួយទៀត​របស់​ខ្ទឹម​បារាំង នៅក្នុង​ការបំបាត់​ការឈឺចាប់​ក្នុង​ត្រចៀក​។ អស់លោក​អ្នក​ជ្រាប​ហើយ​ថា ការឈឺ​ក្នុង​ត្រចៀក​នេះ​វា​ឈឺ​ខ្លាំងណាស់ ហើយ​មិនដឹងថា​ធ្វើ​ដូចម្តេច​ទេ​ព្រោះ​វា​នៅ​ខាងក្នុង មើលមិនឃើញ​។​

បើសិនជា​អស់លោក​អ្នក​មាន​ការឈឺ​ក្នុង​ត្រចៀក​លើក​ក្រោយ សូម​កាត់​ខ្ទឹមបារាំង យក​តែ​បណ្តូល​របស់​វា មក​ញាត់​ក្នុង​រន្ធ​ត្រចៀក​ទៅ​! ខ្ទឹមបារាំង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​ប្រឆាំងនឹង​ការ​រលាក ហើយ​វា​ក៏​ធ្វើឱ្យ​អាចម៍ត្រចៀក​ទន់ជ្រាយ ងាយ​នឹង​សម្អាត​ណាស់ដែរ​។ សូម​ដាក់​បណ្តូល​ខ្ទឹមបារាំង​នៅ​រន្ធ​ត្រចៀក​មុនពេល​ចូល​គេង រួច​ទុក​វា​ដូច្នេះ​១​យប់ ដល់​ព្រឹក​ឡើង​នឹង​ឃើញថា​បាត់​ឈឺ​ហើយ​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។