ក្រុមសហជីព ព្រួយបារម្ភចំពោះសំណើរ ដាក់ទៅគណបក្ស មានអាសនៈ ក្នុងសភា

ភ្នំពេញ៖ ក្រុមសហជីព មានក្តីបារម្ភចំពោះចំណុចមួយចំនួននៃច្បាប់សហជីព ក្រោយពីដាក់សំណើរទៅកាន់គណបក្សនយោបាយ ដែលមានអាសនៈ ក្នុងរដ្ឋសភា មិនដោះស្រាយដោយសារកេងចំណេញនយោបាយរៀងខ្លួន។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជួបពិភាក្សាជាមួយគណៈកម្មការទី៦ នៃរដ្ឋសភានារៀសថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភាថា លោកមានការព្រួយបារម្ភនៅពេលដែលក្រុមសហជីពដាក់សំណើរទៅកាន់ គណៈកម្មការចំពោះកិច្ចទំាងពីគណបក្សដែលមានអាសនៈ ហើយគណៈកម្មកាទំាងពីរ មិនដោះស្រាយរាល់ចំណុចទំាងនោះ ដោយសារតែចង់ដោះស្រាយ យកចំណេញផ្នែកនយោបាយរៀងៗខ្លួន។

លោកអាន់ ធន់បន្តថាចំណុចដែលក្រុមសហជីពដាក់នោះ មានចំណុចមួយចំនួនដែលកង្វល់ដូចជា សិទ្ធិក្នុងការបង្កើតសហជីព សិទ្ធិក្នុងការចួលរួម ការដាក់ទោសទណ្ឌកម្ម ដាក់កម្រិតក្នុងការធ្វើការតវ៉ាជាដើម មានការដាក់ទោសទណ្ឌខ្លំាង។ ក្រុមសហជីព បានជួបជាមួយជាមួយគណៈកម្មការចំពោះកិច្ចទំាងពីរ គណបក្ស ដែលមានអាសនៈក្នុងសភា ហើយរាល់សំណើរដូចគ្នា ។

លោក ថាអ្វីដែលក្រុមសហជីព ជួបជាមួយគណៈកម្មការចំពោះកិច្ចទំាងពីរ មានប្រយោជន៍ នៅពេលដែលគណបក្សទំាងពីរ យកសំណើរទៅពិនិត្យ ហើយជជែកគ្នាដើម្បីកែប្រែ ។ផ្ទុយទៅវិញប្រសិនបើគណបក្សទំាងពីរ យកសំណើរហើយ មិនកែប្រែ តែបើកែប្រែដើម្បីកេងចំណេញនយោបាយនោះ ខាងសហជីព នឹងបាត់បង់ចំណុចដែលទាមទារទំាងនោះ។

លោកបញ្ជាក់ថា«ចំណុចដែលរឹតត្បិតធំៗមាន ការលុបចោលសហជីពងាយៗពេក ការជ្រាលជ្រែកលលើហិរញ្ញវត្ថុរបស់សហជីព និងការជ្រាលជ្រែកលើរចនាសម្ព័ន្ធរបស់សហជីព។ ទោះបីជាភាគីសហជីពណាក្តី នៅពេលដែលច្បាប់សហជីព ចូលជាធរមានោះ នឹងមានការពិបាកទំាងអស់»។

លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦រដ្ឋសភា បានប្រសាសន៍ក្នុងកិច្ច ពិភាក្សាមានភាគីសហជីព ចំនួន៣៤ ហើយសហជីពនីមួយៗ បានលើកឡើងនូវ ចំណុចមួយចំនួនដែលចង់កែប្រែ នៅក្នុងច្បាប់សហជីព។

បើតាមលោក ប៉ែន បញ្ជាថា បើគ្មានអ្វីប្រួលប្រែទេនោះគណៈកម្មការចំពោះ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នឹងជូបពិភាក្សាគ្នា លើសំណើររបស់សហជីពនៅថ្ងៃ ទី៣១ខែធ្នូខាងមុខនេះ៕

ក្រុមសហជីព ព្រួយបារម្ភចំពោះសំណើរ ដាក់ទៅគណបក្ស មានអាសនៈ ក្នុងសភា

ក្រុមសហជីព ព្រួយបារម្ភចំពោះសំណើរ ដាក់ទៅគណបក្ស មានអាសនៈ ក្នុងសភា

ក្រុមសហជីព ព្រួយបារម្ភចំពោះសំណើរ ដាក់ទៅគណបក្ស មានអាសនៈ ក្នុងសភា