បុរស​៣​នាក់​ពាក់ព័ន្ធ​នឹង​លក់​ក្បាល​អ្នកតា​វត្ថុ​បុរាណ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តកំពង់ធំ​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ការលក់​ក្បាល​អ្នកតា និង​វត្ថុ​បុរាណ ហើយ​ជា​មុខសញ្ញា​ដើរ​ឆបោក​លក់​ក្បាល​អ្នកតា​ជា​មក​យូរហើយ ត្រូវបាន​សមត្ថកិច្ច​ដាក់​អន្ទាក់​ដោយ​យកលុយ​ចំនួន ១០០០០ ដុល្លា​ធ្វើជា​ធ្នាក់ សម្រាប់​ការ​ណាត់​ទិញ​ពី​ជនខិលខូច​ទាំងនោះ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ទាំង​៣​នាក់​។ ប្រតិបត្តិ​ការបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជ​អា ជ្ញា​រង ខេត្តកំពង់ធំ សហការ​ជាមួយ​កម្លាំង​ឌឺ​បេ​ជើង គោក​ខេត្តកំពង់ធំ និង​កម្លាំង នៃ​អធិការ​ស្រុក​សណ្តាន់​។​

​ហេតុ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច ភូមិ រការ​ជួរ ព្រំប្រទល់ ឃុំ​គោល និង ឃុំ​ក្លែង ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​កាលពី​វេលា​ម៉ោង ១១ និង ៣០​នាទី ដោយ​ដកហូត​បាន​វត្ថុតាង​មាន​រូប​បដិមាករ ចំនួន​៧​អង្គ យកមក​រក្សាទុក ។ ចំណែក​មនុស្ស​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តុលាការ ។​

​លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា ជនសង្ស័យ​ទាំងនេះ គឺ​ត្រូវបាន​តាមដាន​ជា យូរ កម​ហើយ គឺជា​មុខសញ្ញា​សំខាន់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លក់​ក្បាល​អ្នកតា ទើបតែ​ពេល នេះ​ទើប​សមត្ថកិច្ច អាច ឃាត់ខ្លួន​បាន​។ លោក​បាន​បន្តថា​សម្រាប់​វត្ថុតាង​រូប​បដិមា​ករទាំង​៧​អង្គ​នោះ បើតាម​ជំនាញ​សន្និដ្ឋានថា គឺជា​វត្ថុ​បុរាណ​ពិតប្រាកដ​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ហៀ​ត​, ទី​២ ឈ្មោះ​ញៀន ញ៉ិល និង​អ្នក​ទី​៣ ពុំ​ស្គាល់​អត្តសញ្ញាណ​។ ប្រភព ព័ត៌មាន​ចុងក្រោយ បាន​បង្ហើប​ថា​ជនសង្ស័យ​ទាំង​៣​នាក់ កំពុងមាន​អ្នករត់​ការ​ដោះ​ចេញពី​សំណាញ់​ច្បាប់ ដោយ​សំអាង ទៅលើ​សាច់ញាតិ​របស់​អ្នកធំ​នៅ​ពីក្រោយ​ខ្នង ៕

KA-29-12-2015-46 KA-29-12-2015-47 KA-29-12-2015-48