ជា វណ្ណា​រិ​ទ្ធ​ បង្ហាត់​​កូន​​ហែល​​ទឹក​​​ទើប​​អាយុ​បាន​​ជាង​ ​៣​ ខែ​ (មានវីដេអូ)

មាន​ទាំង​រូបថត​ និង ​ឃ្លី​ប​វីដេអូ​របស់​កូនលោក​ជា វណ្ណា​រិ​ទ្ធ ដែល​ត្រូវបាន​គេ​ឃើញ​បង្ហោះ ក្នុងបណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២៤​ ធ្នូ ​២០១៥​ កន្លងទៅនេះ​បង្ហាញ​ពី​ការយក ចិត្ត​ទុកដាក់ ថែទាំ​កូន ​និង​ បង្ហាត់បង្រៀន​កូន​ទើបតែ​អាយុ​ជាង ​៣ ​ខែ​ឲ្យ​ហែល​ទឹក​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​គួរ​ឲ្យ​ស្រឡាញ់​។​

ជា វណ្ណា​រិ​ទ្ធ​ បង្ហាត់​​កូន​​ហែល​​ទឹក​​​ទើប​​អាយុ​បាន​​ជាង​ ​៣​ ខែ​ (មានវីដេអូ)

​សកម្មភាព​ដែល​ បង្ហាញ​ក្នុង​ឃ្លី​ប​វីដេអូ​មាន​រយៈពេល​ ២​ នាទី​ និង​ ៣ ​វិនាទី​បានបង្ហាញ​ឲ្យ​គេ​ឃើញច្បាស់​ពី​ការស្រឡាញ់​ពេញចិត្ត​ទៅលើ​កូន​ជាខ្លាំង​ពី​សំណាក់​លោក​ជា វណ្ណា​រិ​ទ្ធ​និង​ភរិយា​ដែល​ត្រូវជា ឪពុកម្តាយ​កុមារ​នោះ​ដោយបាន​បង្ហាត់​កូន​ឲ្យ​រៀន​ហែល​ទឹក​។ ​

ជា វណ្ណា​រិ​ទ្ធ​ បង្ហាត់​​កូន​​ហែល​​ទឹក​​​ទើប​​អាយុ​បាន​​ជាង​ ​៣​ ខែ​ (មានវីដេអូ)

ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ លោក​ជា វ​ណ្ណា​រិ​ទ្ធ ​ក្រៅពី​បង្ហោះ​រូប​កូន​ឲ្យ​រៀន​ហែល​ទឹក ​ទាំង​នៅ​តូច​ក៏​មានការ​បង្ហោះ​នូវ ​ឃ្លី​ប​វីដេអូ​បង្ហាញ​ពី​ ទឹក​មុខគួរ​ឲ្យ ស្រឡាញ់​របស់​ក្មេង​តូច​នោះ ​ពេលដែល​ឪពុក​របស់​វា​បានដាក់​វា ​ទៅក្នុង​ទឹក​ដោយ​គេ​មិនបាន​យំ​ស្រែក​ឬ បង្ហាញ​ពី​ភាពភ័យខ្លាច​សូម្បី​បន្តិច​សោះឡើយ​ ផ្ទុយទៅវិញ​គេ​បាន​ញញឹម​យ៉ាង​ឡូយ​ទៀតផង​។​ ​

តារា​សម្ដែង និង​ ជា​ពិធីករ​ប្រុស​របស់​ស្ថានីយទូរទស្សន៍​បាយ័ន លោក ជា វណ្ណា​រិ​ទ្ធ កន្លងមក​តែង​ទទួលបាន​ការលើកសរសើ​រ​ពី​ទស្សនិកជន និង ​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លើ​អត្តចរិត ក្នុងនាម​សិល្បករ​គំរូ​មួយរូប សម្រាប់​សកម្មភាព​ការងារ​សង្គម និង ​បំពេញ​តួនាទី​ធ្វើជា​ស្វាមី​ល្អ​ចេះ​ថ្នមចិត្ត ប្រពន្ធ ធ្វើ​ឲ្យ​រង្វង់​ក្រុមគ្រួសារ​មាន​ភាពកក់ក្តៅ និង​ សុភមង្គល​ជានិច្ច​។​ ​

ជា វណ្ណា​រិ​ទ្ធ​ បង្ហាត់​​កូន​​ហែល​​ទឹក​​​ទើប​​អាយុ​បាន​​ជាង​ ​៣​ ខែ​ (មានវីដេអូ)

លោក ជា វណ្ណា​រិ​ទ្ធ ក្រៅពី​លេចធ្លោ និង ​ល្បីឈ្មោះ​លើ​វិស័យ​សិល្បៈ លោក​ក៏​ជា​ស្វាមី​ដ៏​គំរូ​ល្អ​សម្រាប់​មហាជន​ផងដែរ ខណៈ​តារា​រូបនេះ​ តែង​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ជួយ​កិច្ចការងារ​ប្រពន្ធ​នៅឯ​ផ្ទះ​។ ​ពិសេស​ថែមទាំង​បង្ហាញ​ពី​ ភាព​ផ្អែមល្ហែម​ស្រលាញ់​ថ្នាក់ថ្នម​យល់ចិត្ត ​ប្រពន្ធ​-​កូន ​ដូចជា​ជួយ​ងូតទឹក​សម្អាត​ខ្លួនប្រាណ​ឲ្យ​កូន និង ​ចេះ​រៀបចំ​ជួយ​ ធ្វើ​បាយ​ម្ហូប​ដល់​គ្រួសារ​ទៀតផង​។

មជ្ឈដ្ឋាន​មហាជន​មួយចំនួន​បានធ្វើការ​កត់សម្គាល់ ​និង ​វាយតម្លៃថា​ទៅ​ថ្ងៃមុខ​ប្រសិនបើ​លោក ជា វណ្ណា​រិ​ទ្ធ ​និង​ភរិយា ​នៅតែ​អាច​រក្សារ​បាន​នូវ​សកម្មភាព​និង​អំពើ​ដ៏​ល្អៗ​នេះ​ជា​រៀងរហូត​នោះគេ​ជឿថា គូ​ស្វាមីភរិយា​នេះ​នឹង​អាច​ដណ្តើមបាន​តំណែង​ជា​គ្រួសារ​គំរូ​ក្នុង​រង្វង់​សិល្បៈ​ដែល​សព្វថ្ងៃ​កំពុង​ទំនេរ​ជាក់​ជាមិនខាន​៕​ដេវីត​

ជា វណ្ណា​រិ​ទ្ធ​ បង្ហាត់​​កូន​​ហែល​​ទឹក​​​ទើប​​អាយុ​បាន​​ជាង​ ​៣​ ខែ​ (មានវីដេអូ)

 

Baby Boy swimming time

Posted by Chea Vannarith on Thursday, December 24, 2015