ប្រាសាទសំបូរព្រៃគុក​ទ​ទួល​ភ្ញៀវទេសចរ​ជិត ១៤ ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៥

​ប្រាសាទសំបូរព្រៃគុក​ដែលជា​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​មួយ និង​ជា​អតីត​រាជធានី​ដ៏​ល្បីល្បាញ​របស់​ខ្មែរ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ចម្ងាយ​ប្រមាណ ៣០​គ​.​ម ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​មួយ​នេះ​ទទួលបាន​ភ្ញៀវទេសចរ​ជិត ១៤ ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៥​នេះ​។ នេះ​បើ​យោងតាម AKP​។​

​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទសំបូរព្រៃគុក​ទទួល​បាន​ភ្ញៀវទេសចរ​ជិត ១៤ ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៥​នេះ​។ តួលេខ​ជាក់ស្តែង​បានបង្ហាញ​ថា​មាន​ចំនួន ១៣៨.៥២៦​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ចំនួន ១២២.២៨៦​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១៦.២៤០​នាក់​។ ភ្ញៀវទេសចរ​ទាំងនោះ​ភាគច្រើន​មក​ធ្វើដំណើរ​កម្សាន្ត និង​ទស្សនា​ប្រាសាទ ហើយ​មួយចំនួនទៀត​មក​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ នេះ​បើ​យោងតាម លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​។​

​បច្ចុប្បន្ន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទសំបូរព្រៃគុក​នេះ មានកា​អភិវឌ្ឍ​ប្រែ​មុខមាត់​ថ្មី ដូចជា​មាន ផ្លូវ​ក្រាល​កៅស៊ូ ចំណតរថយន្ត ផ្សារ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ម្ហូបអាហារ ជាការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត និង​សិក្សា​ស្រាវជ្រាវ​នៅទីនេះ​។ ក្រៅពីនោះ​មាន​ប្រាសាទបុរាណ​រាប់រយ​ប្រាសាទ ដែល​សាងសង់ឡើង​ពី​ឥដ្ឋ​ក្នុង​សតវត្សរ៍​ទី​០៦ ដល់​សតវត្សរ៍​ទី​០៩ ព្រមទាំង​មាន​ដើមឈើ​តូចធំ​ដុះ​ពាសពេញ​ផងដែរ​។

​លោក សេង អាន បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​និង សិក្សា​ស្រាវជ្រាវ​ក្នុង​ខេត្តកំពង់ធំ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៤៕