បូបទឹកស្រះ ប្រទះឃើញ AK47 ១ដើម នៅត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នគរបាលការពារ ចំការកៅស៊ូតាបាវ នៅម៉ោងប្រមាណ ១៥៖៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រទះឃើញអាវុធវែង ប្រភេទ AK74 មួយដើម រួមបង់មួយគ្នាគ្រាប់ ដែលផលិតនៅប្រទេសសូវៀត ខណៈដែលម្លាំងនគរបាលបានកំពុងបូបទឹកក្នុងស្រះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈកម្លាំងនគរបាលការពារចំការ កៅស៊ូតាបាវ កំពុងបូបទឹកស្រះ ស្ថិតនៅក្នុងភូមិរកាពប្រំា ស្រុកត្បូងឃ្មុំ នៅម៉ោង៣៖៣០នាទី រសៀល ក៏បានប្រទះឃើញកំាភ្លើងមួយដើមម៉ាក AK47 មានបង់១ តែគ្មានគ្រាប់ អាវុធនេះមានលេខ ៨៩១២ ផលិតនៅប្រទេសសូវៀត។

ក្រោយពេលពិនិត្យរួច កម្លាំងនគរបាល បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ៕

បូបទឹកស្រះ ប្រទះឃើញ AK47 ១ដើម នៅត្បូងឃ្មុំ

បូបទឹកស្រះ ប្រទះឃើញ AK47 ១ដើម នៅត្បូងឃ្មុំ

បូបទឹកស្រះ ប្រទះឃើញ AK47 ១ដើម នៅត្បូងឃ្មុំ