វីធីកម្ចាត់រង្វង់ភ្នែកខ្មៅ តាមបែបធម្មជាតិ

(សុខភាព)៖ រង្វង់ភ្នែកខ្មៅអាចបណ្តាល មកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។ អ្នកអាចលាប ផលិតផល ការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជា ការការពារបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយនៅពេលដែលអ្នក ឈប់ប្រើវា វានឹងឡើង ខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះនឹងបង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីព្យាបាល រង្វង់ភ្នែកខ្មៅរបស់អ្នក។

 ១- ស្អំភ្នែករបស់អ្នកឲ្យ ត្រជាក់ដើម្បីកាត់បន្ថយស្នាមខ្មៅ។ ជាបឋម អ្នកត្រូវយកបន្លែ ដែលត្រជាក់មក ដាក់លើភ្នែក របស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នក កាត់បន្ថយការដាច់សសៃ ឈាមតូចៗនៅក្នុងភ្នែករបស់អ្នក។

២- កាត់បន្ថយរង្វង់ភ្នែកខ្មៅតាមរយៈដំឡូងបារាំង។ ដំឡូងបារាំងផ្ទុកទៅដោយ សារជាតិ អង់ស៊ីមម្យ៉ាង ដែលមានឈ្មោះថា catecholase ដែលត្រូវបានគេស្គាល់ និងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យស្បែក មានសភាពភ្លឺរលោង។ អ្នកត្រូវចិតដំឡូងបារំាងឲ្យស្តើងៗចំនួន២ចំនិត រួចដាក់វានៅលើភ្នែករបស់អ្នកចំនួន ១០នាទី។ អ្នកគួរតែអនុវន៍បែបនេះ ២ដងក្នុងមួយសប្តាហ៍។

៣ -លាបក្រែមកាត់បន្ថយស្នាមខ្មៅនៅត្រង់រង្វង់ភ្នែក។ អ្នកគួរជ្រើសរើសយក ផលិតផល ណាដែលមាន ប្រសិទ្ធក្នុងការការពារកម្តៅថ្ងៃ និងផ្ទុកទៅដោយ សារជាតិ រ៉េទីណុល វីតាមីន C និង តែបៃតង។

៤- អ្នកគួរតែឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេលដែលអ្នកមានបញ្ហាអាឡាក់ស៊ី ពីព្រោះនេះក៏ជាបញ្ហាចំបង ដែលធ្វើឲ្យអ្នកមានភ្នែកខ្មៅ និងហើមផងដែរ៕

វីធីកម្ចាត់រង្វង់ភ្នែកខ្មៅ តាមបែបធម្មជាតិ