ថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ចូលរួមពិធី អបអរសាទរ ឆ្លងឆ្នាំថ្មី២០១៦ នៅឆ្នេរអូឈើទាល

ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅរមនីយដ្ឋានឆ្នេរ អូឈើទាល រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្ម ខេត្តបានរៀបចំពិធី អបអរសាទរបុណ្យឆ្លងឆ្នាំ សកលឆ្នាំ២០១៥-២០១៦ ។

ពិធីនេះប្រព្រឹត្តទៅក្រោម គណ:អធិបតីភាព លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោក ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញសាលាខេត្ត អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ។

លោកឧកញ៉ា ឡាវ កាង បានថ្លែងអោយដឹងថា ពិធីនេះនឹងប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃ ដោយក្នុនោះមានរៀបចំពិធីតាំងពិពណ៌ អមដោយតន្ត្រីសម័យ និងបាញ់កាំជ្រួចផងដែរ ។

លោក យន្ត មីន ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហការគ្នាក្នុងការរៀបចំពិធីនេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយនិងរលូនជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយសុខសុវត្ថិភាព៕