Q&A : ប្រដាប់ភេទ​ឡើង​រឹង និង មិន​ងាយ​ចេញ​ទឹកកាម តើ​មាន​ភាព​ខុសពី​ប្រក្រតី​ឬទេ ?

​សំណួរ ៖ ខ្ញុំ​មិនសូវមាន​បញ្ហា​ប្រដាប់ភេទ​ឡើង​រឹង និង ឆាប់​ចេញ​ទឹកកាម​ទេ ពោលគឺ​នៅពេលដែល​ប្រដាប់ភេទ​ឡើង​រឹង​ម្តងៗ​រួមភេទ​ជាមួយ​ភរិយា​ត្រូវ​ប្រើពេល​យូរណាស់ ដោយមាន​ពេលខ្លះ​ត្រូវ​ប្រើ​រយៈពេល​ដល់​ទៅ​ពីរ​ម៉ោង​ទៀតផង ។ ខ្ញុំ​មិនអាច​បញ្ជា​ខ្លួនឯង​ឱ្យចេញ​ទឹកកាម​បានឡើយ ។ ពេល​រួមភេទ​ប្រើពេល​យ៉ាងយូរ​បែបនេះ ធ្វើឱ្យ​ប្រដាប់ភេទ​ទទួលរង​ការឈឺចាប់​ណាស់ ។ ចំណែក​ភរិយា​ប្រដាប់ភេទ​មិនសូវមាន​ទឹករំអិល និង ស្ងួត ថែមទៀត ធ្វើឱ្យ​ទទួលរង​ការឈឺចាប់​ដូចគ្នា ។ ខ្ញុំ​ចង់ដឹងថា​អាការ​បែបនេះ តើ​មាន​ភាព​ខុសពី​ប្រក្រតី​ឬទេ ?

​ចម្លើយ ៖ អាការ​របស់​អ្នក​ចាត់ទុកថា​កើត​បញ្ហា​ទាក់ទង​នឹង​ផ្លូវភេទ​មួយបែប ប៉ុន្តែ​គ្រាន់​តែមាន​លក្ខណៈ​ខុសប្លែក​ពី​អ្នកដទៃ ត្រង់​ថា​អ្នក​អាចជា​មនុស្ស​សំណាង​ម្នាក់​ដែរ ដែល​ការ​រួមភេទ​អាច​ប្រើ​រយៈពេល​បានយូរ​នៅពេលដែល​អ្នកដទៃ​ពេល មាន​សិច​ម្តងៗ​ប្រើពេល​មិនបាន​យូរ ឬ ឆាប់​ចេញ​ទឹកកាម​បំផុត​ដោយ​គ្រាន់តែ​ស៊ក​បញ្ចូល​ក៏​ចេញមក​ភ្លាម​តែម្តង ។​ ​ការ​រួមភេទ​ត្រូវ​អូសបន្លាយ​ពេល​យូរ​បែបនេះ ដល់ពេល​ត្រូវ​រក​វិធី​ដោះស្រាយ​ហើយ ។ តាម​ការស្រាវជ្រាវ​បង្ហាញថា ក្នុងចំណោម​វិធី​ដែល​អាចជួយ​ឱ្យ​ការរួម​ភេទ​ឆាប់​ដល់​កោះ​ត្រើយ​បំផុត​ត្រូវធ្វើ​ការហ្វឹកហាត់​ដោយ​ការជួយ​ខ្លួនឯង ព្រោះ​ការជួយ​ខ្លួនឯង​អាច​បញ្ជា​ឱ្យ​ការបញ្ចេញ​ទឹកកាម​បាន​ឆាប់រហ័ស​ជាង​ការរួម​ភេទ ។

នៅពេល​អ្នកបញ្ជា​វា​បាន​ហើយ ការរួម​ភេទ​លើក​ក្រោយៗ​យើង​ក៏​អាច​បញ្ជា​វា​បាន​ដូចគ្នា ។​ ​ក្រៅពីនេះ​នៅពេល​រួមភេទ ត្រូវតែ​ហ្វឹកហាត់​ខ្លួនឯង​ឱ្យមាន​ការរំភើប និង ពុះកញ្ជ្រោល​អារម្មណ៍ ព្រោះថា​នៅពេល​ធ្វើឱ្យ​ការ​ឈានដល់​ចំណុចកំពូល​ក៏មាន​ភាពងាយស្រួល​ជាង​មុន​ដែរ ។ ផ្ទុយ​មកវិញ បើ​អ្នក​មិនសូវ​យកចិត្តទុកដាក់​ក្នុង​រឿងនេះ ដោយ​បង្កើត​បរិយាកាស​ស្និទ្ធស្នាល ផ្អែមល្ហែម​មុន​ការរួម​ភេទ​នោះ ការឈាន​ដល់​ចំណុចកំពូល​របស់​អ្នក​ក៏ត្រូវ​ប្រើពេល​យូរ​ទៅតាម​នោះ​ផងដែរ ។​ ​ក្រៅពីនេះ​បើ​ឃើញថា​ភរិយា​មិនសូវមាន​ទឹករំអិល​ដែល​ធ្វើឱ្យ​ការរួម​ភេទ​ចំណាយពេល​យូរ​នាំ ឱ្យមាន​ការឈឺចាប់​អ្នក​ត្រូវ​រក​ទឹករំអិល​មក​ជំនួយ​នោះ​អ្វីៗ​នឹង​អាច​ដោះស្រាយ​បញ្ហា​មួយកម្រិត​មិន ខាន ៕

Q&A : ប្រដាប់ភេទ​ឡើង​រឹង និង មិន​ងាយ​ចេញ​ទឹកកាម តើ​មាន​ភាព​ខុសពី​ប្រក្រតី​ឬទេ ?