អ្នកជំនាញ៖ ដល់ពេលដែល កូរ៉េខាងត្បូង និងជប៉ុន ត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ រួមគ្នា

សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង និងជប៉ុន គួរតែចាប់ផ្តើមផ្តោត ការយកចិត្តទុកដាក់ ទៅលើកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ មួយចំនួន បន្ទាប់ពីទទួលបាន ជោគជ័យក្នុងការដោះស្រាយ វិវាទគ្នា លើបញ្ហាការយកស្រ្តី កូរ៉េខាងត្បូង ធ្វើជាទាសករផ្លូវភេទ ក្នុងសម័យសង្គ្រាម នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ ។

អ្នកជំនាញរូបនេះបន្តថា ចាប់ផ្តើមពីឆ្នាំ២០១៦ខាងមុខនេះតទៅ ប្រទេស កូរ៉េខាងត្បូង និងជប៉ុនគួរតែពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ដោយសារជម្លោះក្នុងប្រវត្តិសាស្ត្រ។

សូមជម្រាបថា ការវិវាទគ្នា ដោយសារបញ្ហាទាសករផ្លូវភេទ មិនត្រឹមតែជាបន្លាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាដែលរារាំងដល់ដំណើរការនៃកិច្ចសហប្រតបត្តិការលើវិស័យនានាផងដែរ ដូចជាទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងសន្តិសុខជាដើម។

យ៉ាងនេះក្តី បន្ទាប់ពីកិច្ចចរចាកាលពីថ្ងៃចន្ទកន្លងទៅនេះរវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងតូក្យូ បានបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ដោយរដ្ឋាភិបាលជប៉ុន យល់ព្រមធ្វើការសូមអភ័យទោស ព្រមទាំងផ្តល់សំណងដល់ជនរងគ្រោះទាំងអស់៕

អ្នកជំនាញ៖ ដល់ពេលដែល កូរ៉េខាងត្បូង និងជប៉ុន ត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ រួមគ្នា

  • អ្នកជំនាញ៖ ដល់ពេលដែល កូរ៉េខាងត្បូង និងជប៉ុន ត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ រួមគ្នា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2015/12/29  Category:​អន្តរជាតិ