ចំណតរថយន្ដ​ក្រុង​សែន​មនោ​រម្យ​ត្រូវបាន​គេបោះបង់​ចោល​រយៈពេល​៥​ឆ្នាំ តែ​រថយន្ត​បន្ត​ចត​អនាធិបតេយ្យ​ពេញ​ក្រុង​

​ខេត្តមណ្ឌលគិរី​៖ ចំណតរថយន្ដ​ក្រុង​សែន​មនោ​រម្យ​ត្រូវបាន​គេបោះបង់​ចោល​រយៈពេល​៥​ឆ្នាំ វា​ប្រៀបដូចជា​វាល រហោ​ដ្ឋា​ន ដែលមាន​សភាព​ស្ងាត់ច្រងំ​ទៅហើយ គ្មាន​រថយន្ដ​មួយគ្រឿង​ចូល​ឈប់​ចត​នៅ​ទីនោះ​ទេ បែរជា​នាំគ្នា​ទៅ ចត​នៅ​កន្លែងចាស់ ទីសាធារណៈ​ដែល​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់​ទៅវិញ​។ ចំណតរ​ថយ​មន​ភាព ស្រស់ស្អាត និង​មាន​សោភ័ណ ភាព តែ​គ្មាន​ឡានក្រុង​ណា​ឈប់​ចត​នៅ​ទីនោះ​មាន​ទីតាំងនៅ​ភូមិ​អូរ​ស្ពាន សង្កាត់ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​នោះបាន​និយាយថា ចាប់តាំងពី​មាន​កន្លែង​ចំណតរថយន្ត​ក្រុង​នោះ​ហើយ គេ​មិនដែល​ឃើញ​មាន​ឡាន​ណាមួយ​ទៅ​ចត​ទី​នោះទេ ពួកគេ​បាន​ទៅ​ឈប់​ចត​ដាក់​ម៉ូយ​នៅ ឯ​ទីផ្សារ​ដែល​ធ្វើ​ឲ្យ​គ្មាន​សណ្ដាប់ធ្នាប់ រញ៉ែរ​ញ៉ៃ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ និង​អ្នករក​ស៊ីក្នុង​ផ្សារ ធ្វើ​មានការ​កកស្ទះ​ចរាចរណ៍ បង្ក​ឲ្យ​កើតមាន​ជម្លោះ​ជាមួយ​អ្នកធ្វើដំណើរ និង​មាន​គ្រោះថ្នាក់​ដល់​ការបាត់ បង់​អាយុជីវិត​ផងដែរ​។ ប្រជាពលរដ្ឋ​មានការ​ព្រួយ បារម្ភ​នឹង​រូបភាព​បែបនេះ​ណាស់ ព្រោះ​វា​ធ្វើ​ឲ្យ​គ្មាន​សណ្ដាប់ធ្នាប់​ក្នុងសង្គម ក្នុងនោះ​ដែល​ប្រជាពលរដ្ឋ​មាន ការ​ងឿ​ឆ្ងល់ នឹង​បញ្ហា​នេះ​ណាស់​ថា ហេតុ​អី​បាន​មាន​កន្លែង​ដែល​គេ​រៀបចំ​ឲ្យ​ហើយ​មិន​ទៅ​ឈប់​ចត​ទៅ បែរជា​មក​ឈប់ នៅ​កន្លែង សាធារណៈ​ប៉ះពាល់​ដល់​អ្នកដទៃ​ទៅវិញ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​មានមតិ​ថា​ហេតុ​អី​បានជា​អាជ្ញាធរខេត្ត​មិន​យកចិត្តទុកដាក់​សោះ​អញ្ចឹង នៅ ទុក​ឲ្យ​មាន​បញ្ហា​បែបនេះ​ទៅវិញ​ធ្វើ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​កើន ឡើង​។ ប្រជា​ពល រដ្ឋ​ទូទាំង​ក្រុង​សែន​មនោ​រម្យ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរខេត្ត​មេត្តាជួយ​ចាត់វិធានការ និង​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​មាន ភាពល្អប្រសើរ​ឡើងវិញ​និង​រៀបចំ​សណ្ដាប់ធ្នាប់​ទីសាធារណៈ​ឲ្យ​មាន​សណ្ដាប់ ធ្នាប់​ឡើងវិញ​ផង ព្រោះនេះ​មិនមែន គ្មាន​ទីកន្លែង​ចត​នោះទេ​។​

​សូមបញ្ជាក់ថា ចំណតរថយន្ដ​ដែល​គ្មាន​អ្នក​ឈប់​ចត​ប្រៀបដូចជា កន្លែង​ចំណតរថយន្ដ ខ្មោច​នោះគេ​ទុក ចោល រយៈពេល​២​ទៅ​៣​ឆ្នាំ​មកហើយ​។ ដោយឡែក​លោក ឡុង វិបុល អភិបាលក្រុង​សែន មនោ​រម្យ បាន​មានប្រសាសន៍ ឲ្យ​ដឹងថា ចំណតរថយន្ដ​ក្រុង​នេះ​គេ​ធ្វើបាន​រយៈពេល​៥​ឆ្នាំ​មកហើយ និង​កាន់កាប់​ដោយ​ក្រុម ហ៊ុន​ឯកជន ហើយ លោក​មកកាន់​តំណែង​នៅទីនេះ​ទើបតែ​បាន​រយៈពេល​ពីរ​ឆ្នាំ នៅ​មិនទាន់​បានដឹង​ពី​មូល ហេតុ​ឲ្យ​ច្បាស់ លាស់​ចំ ពោះ​បញ្ហា​កន្លែង​ចំណត​រថយន្ដក្រុង​នេះ​នៅឡើយ​៕ ឦសាន​២ ​

KA-29-12-2015-40 KA-29-12-2015-41 KA-29-12-2015-42 KA-29-12-2015-44