ឆ្កែសំណព្វចិត្តរបស់ស្តេចថៃ ដែលធ្លាប់ធ្វើអោយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួនពីបទតិះដៀលសុនខនោះ បានងាប់ហើយ

ក្រុងបាងកក ៖ សេចក្តីរាយការណ៍ពីបរទេសបានអោយដឹងថា ឆ្កែស្តេចថៃឈ្មោះ Tongdaeng ឬCopper ដែលស្តេចថៃស្រលាញ់ខ្លាំងក្លានោះបានងាប់ហើយក្រោយ

ប៉ុន្មានថ្ងៃបន្ទាប់ពីបុរសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមច្បាប់យ៉ាងតឹងរឹង ក្នុងការ បរិហាកេរ្តិ៍រាជវង្សខ្សែរាជ្យវង្សថៃ ដោយបានចោទប្រកាន់ថា បានតិះដៀលសុនខ ស្តេចថៃ តាមប្រព័ន្ធអនឡាញ។

ប្រភពពីប្រទេសថៃបានអោយដឹងថា«ខណៈសុនខKhunTongdaengបាននឹងកំពុង ដេកហើយវាបានងាប់ នៅវេលាម៉ោង១១៖១០នាទីយប់ក្នុងរាជវង្ស Klai Kangwon Palace»នេះ ។សុនខស្តេចនេះមានឈ្មោះ Tongdaeng ឬ Copper បានដិតជាប់ ក្នុងអារម្មណ៍របស់ប្រជាជនថៃ បន្ទាប់ពីព្រះមហាក្សត្រថៃព្រះអង្គ Bhumibol Adulyadej បានរើសសុនខញីនេះមកចិញ្ចឹម បានឈឺនៅរយៈពេលប៉ុន្មាន ឆ្នាំចុង ក្រោយនេះ ហើយបានងាប់ក្នុង អាយុ១៧ឆ្នាំ៕

គួររំលឹកថា កាលពីដើមខែនេះ បុរសម្នាក់ឈ្មោះ Thanakorn Siripaiboon អាយុ២៧ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ត្រូវបានប៉ូលិសចូលចាប់ខ្លួនដល់ផ្ទះ បន្ទាប់ពីបុរសរូបនេះបានប្រើពាក្យមិនសមរម្យសរសេរដាក់ក្នុង Facebook ចំពោះសត្វឆ្កែដែលស្ដេច Bhumibol Adulyadej របស់ប្រទេសថៃ ស្រលាញ់ដ៍ខ្លាំងក្លាជាងគេ៕

ឆ្កែសំណព្វចិត្តរបស់ស្តេចថៃ ដែលធ្លាប់ធ្វើអោយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួនពីបទតិះដៀលសុនខនោះ បានងាប់ហើយ ឆ្កែសំណព្វចិត្តរបស់ស្តេចថៃ ដែលធ្លាប់ធ្វើអោយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួនពីបទតិះដៀលសុនខនោះ បានងាប់ហើយ

ឆ្កែសំណព្វចិត្តរបស់ស្តេចថៃ ដែលធ្លាប់ធ្វើអោយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួនពីបទតិះដៀលសុនខនោះ បានងាប់ហើយ