សៀវភៅលាក់អាថាន់ (ភាគទី២)

សៀវភៅលាក់អាថាន់ (ភាគទី២)

ភាគទី២

«ស្រមោល​ខ្មៅ​នៃ​អា​ព្រះ​ចន្ទ​បិសាច​​ជិត​មក​ដល់​ហើយ! បើ​ឯង​ឆ្លង​ទៅ​ត្រើយ​នោះ វា​នឹង​សម្លាប់​ឯង! ឯង​គ្មាន​ទី​ណា​អាច​ជ្រក​គេច​ពី​ស្រមោល​របស់​វា​ទេ ​ត្រូវ​ខំ​ក្រោក ​ហើយ​បក​ក្រោយ​ឱ្យ​បាន!»

គាត់​បាន​ដាក់​អ្វី​មួយ​ធ្ងន់​ និង​ត្រជាក់​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ។
«កាន់​ឱ្យ​ជាប់! វា​​នឹង​ជួយ​ឱ្យ​អា​ល្អិត​ឯង​​មាន​សុវត្ថិភាព! ​បន្តិចទៀត ​ឯង​នឹង​ត្រូវ​ការ​វា​!»
ថា​ចប់ ​គាត់​​​​​លោត​ក្ឌុង​លិច​បាត់​ទៅ​ក្នុង​ទន្លេ រក​តែ​ខ្ញុំ​ហើប​មាត់​សួរ​នាំ​អ្វី​​ក៏​មិន​ទាន់។ ខ្ញុំ​ស្រាប់តែ​មាន​កម្លាំង​ស្ទុះ​​ក្រោក​​​ឈរ​​ឡើង។
«វុទ្ធី!» មាន​សំឡេង​មួយ​ផ្សេង​ទៀត​ស្រែកហៅ​ខ្ញុំ​ពី​ក្បាល​ស្ពាន។
ខ្ញុំ​កំពុង​រក​មើល ​ស្រាប់តែ​ស្ត្រី​ចំណាស់​ម្នាក់​បាន​បង្ហាញ​ខ្លួន គាត់​ញញឹម ហើយ​ស្លៀកពាក់​ពណ៌​ស​ដូច​អ្នក​កាន់​សីល​។ ឃើញ​គាត់​ភ្លាម ​ខ្ញុំ​នឹក​ឃើញ​ដល់​សភាវៈ​ល្អ​ក្នុង​សាសនា​របស់​យើង ព្រោះ​សូម្បី​តែ​ការ​ញញឹម​របស់​គាត់​ក៏​បាន​បង្ហាញ​មក​នូវ​អត្ថន័យ​ស្មោះ​ បរិសុទ្ធ។

«លោកយាយ​ជួយ​ខ្ញុំ​ផង!»
​ខ្ញុំ​ស្រែក​សុំ​ជំនួយ​ទាំង​អស់​សំឡេង​ ទាំង​មិន​ដែល​ស្គាល់​គេ ​និង​គ្មាន​អ្នក​ណា​ជា​ទី​សំអាង​សម្រាប់​ការពារ​ខ្លួន​ទៀត​ឡើយ។
ខ្ញុំ​នេះ​ប្រវេប្រវា​បក​ទៅ​សំដៅ​ក្បាលស្ពាន ​ឯ​សំឡេង​ដូន​ជី​នោះ​លាន់​មក​ច្បាស់ ហើយ​យឺត​ៗ៖
«ខ្ញុំ​សូម​អញ្ជើញ​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ!»
ខ្ញុំ​ពិត​ជា​មាន​​សង្ឃឹម​ ព្រោះ​នៅ​នឹង​មុខ​ខ្ញុំ​មិន​ឆ្ងាយ​ប៉ុន្មាន ​ពិតជា​មាន​កូន​ផ្ទះ​ឈើ​តូច​មួយ​លេច​ឡើង​មក។ មិន​ដឹង​កម្លាំង​អ្វី​ទេ​បណ្ដាល​ឱ្យ​ចិត្ត​ខ្ញុំ​ជឿ​ថា ការ​​ស្នាក់​នៅ​ទី​នោះ​នឹង​មាន​សុវត្ថិភាព​ជាង​នៅ​ខាង​ក្រៅ​ និង​នៅ​ក្រោម​លំហ​​ក្រោម​មេឃ​ងងឹត​គួរ​ឱ្យ​បារម្ភ​​នេះ។
​«បាទ!»
ខ្ញុំ​តប​យ៉ាង​រហ័ស ​ហើយ​រត់​សំដៅ​ទៅ។

ទ្វារ​ផ្ទះ​បើក​ទទួល​ខ្ញុំ ហើយ​ខ្ញុំ​ដើរ​រ៉ុយ​ចូល​ទៅ។ លោក​យាយ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ខ្ញុំ​មិញ​នេះ ក៏​មិន​បាន​មក​តាម​ បែរ​ជា​ឃើញ​នៅ​អង្គុយ​រង់ចាំ​ខ្ញុំ​លើ​កៅអី​កណ្ដាល​ផ្ទះ​ស្រេច​ទៅ​ហើយ។
ខ្ញុំ​ដឹង​ភ្លាម​ថា គាត់​មិនមែន​ជា​មនុស្ស​ ឬ​ជា​ដូន​ជី​ដូច​ដែល​ខ្ញុំ​ស្មាន​នោះ​ឡើយ​។ ឥត​ខ្វល់​ច្រើន ខ្ញុំ​លើក​ដៃ​សំពះ​ ហើយ​​លុត​ជង្គង់​ចុះ​ថ្វាយ​បង្គំ ​ព្រម​ទាំង​អង្វរ​គាត់៖
«ឱ​លោក​យាយ​អើយ! ខ្ញុំ​ចង់​ទៅ​ជួប​ម្ដាយ​ខ្ញុំ​វិញ!»
«ចាំ​ពួក​មេធ្មប់​ទៅ​អស់​សិន! ទម្រាំ​អ្នក​អាច​វិល​ទៅ​ផ្ទះ!»
គាត់​នៅ​តែ​ហៅ​ខ្ញុំ​ប្លែកៗ​បែប​នេះ​ មិន​ព្រម​ហៅ​ថា​ចៅ​ឡើយ​។​

«មេធ្មប់?» […]

 

ចុចអានភាគទី២ទាំងស្រុង!

 

សៀវភៅលាក់អាថាន់ (ភាគទី២)

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ