តារាសម្តែង កែវ ពេជ្រពិសី ប៉ះថ្ងៃស៊យ ចោរលួចគាស់ទ្វាររថយន្តយកលុយអស់ជិត២ពាន់ដុល្លារ និងទូរស័ព្ទiPhone២គ្រឿង

រាជធានីភ្នំពេញ ៖ កាលវេលាម៉ោងប្រមាណ៥កន្កះល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវ១៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន តារាសម្តែងសម្បូរទឹកភ្នែក

ធ្លាប់ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពលេចធ្លោក្នុងសិល្បៈនាង កែវ ពេជ្រពិសី បានជួបរឿងស៊យធំមួយ ដោយត្រូវបានចោរលួចគាស់ទ្វាររថយន្តយក លុយអស់ជាង១ពាន់ដុល្លារ និងទូរស័ព្ទiPhoneចំនួន២គ្រឿង ខណៈនាងបានចត រថយន្ត នៅបរិវេណហាងលក់ផ្តាមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

 

ប្រភពបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ តារាសម្តែង កែវ ពេជ្រពិសី បានជិះរថយន្តឡិចស៊ីស៤៧០ពណ៌សពាក់ស្លាកលេខ2AG 8100មួយ គ្រឿង មកហាងលក់ផ្កាខាងលើ ហើយក៏បានបើកទ្វាចុះទៅទិញផ្កា ដែលមាន បុគ្គលិកស្រី-ប្រុស២នាក់ទៅជាមួយស្របពេលនោះ ស្រាប់តែ ជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាC125មិនចាំស្លាកលេខបានជិះមកឈប់ក្បែរនិងរថយន្ត Lexus 470 របស់តារាសម្ដែងរូបនេះ ហើយបានបើកទ្វាររថយន្ដលូក យកកាបូប លុយ និងទូរស័ព្ទដៃ២គ្រឿងជីះគេចខ្លួនបាត់។

អ្នកនាង កែវ ពេជ្រពិសី បាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល សង្កាត់ បឹងកេងកង៣ផងដែរ ក្រោយពេល កើតហេតុភ្លាមៗដែលគេដឹងថា បាត់លុយ ជិត២ពាន់ដុល្លា និងទូរស័ព្ទiPhone២គ្រឿង៕

តារាសម្តែង កែវ ពេជ្រពិសី ប៉ះថ្ងៃស៊យ ចោរលួចគាស់ទ្វាររថយន្តយកលុយអស់ជិត២ពាន់ដុល្លារ និងទូរស័ព្ទiPhone២គ្រឿង តារាសម្តែង កែវ ពេជ្រពិសី ប៉ះថ្ងៃស៊យ ចោរលួចគាស់ទ្វាររថយន្តយកលុយអស់ជិត២ពាន់ដុល្លារ និងទូរស័ព្ទiPhone២គ្រឿង តារាសម្តែង កែវ ពេជ្រពិសី ប៉ះថ្ងៃស៊យ ចោរលួចគាស់ទ្វាររថយន្តយកលុយអស់ជិត២ពាន់ដុល្លារ និងទូរស័ព្ទiPhone២គ្រឿង

តារាសម្តែង កែវ ពេជ្រពិសី ប៉ះថ្ងៃស៊យ ចោរលួចគាស់ទ្វាររថយន្តយកលុយអស់ជិត២ពាន់ដុល្លារ និងទូរស័ព្ទiPhone២គ្រឿង