អ្នក​បោស​សំរាម៖ «ម៉ោង​គេ​គេង​លក់​ស្រួល ខ្ញុំ​ងើប​បោស​សំរាម!»


អ្នក​បោស​សំរាម៖ «ម៉ោង​គេ​គេង​លក់​ស្រួល ខ្ញុំ​ងើប​បោស​សំរាម!»

 

លោក​ស្រី ដួង​ សុយិន ធ្វើ​ជា​កម្មករ​បោស​សម្អាត​សំរាម​៤ ឆ្នាំ​មក​ហើយ​ ដោយ​ត្រូវ​ងើប​ម៉ោង បី ព្រឹក​រៀង​រាល់​ថ្ងៃ​ ដើម្បី​បោស​សម្អាត​ផ្លូវ​ ដែល​នេះ​គឺ​ជា​ពេល​វេលា​ដែល​គេ​គ្រប់គ្នា​កំពុង​និន្ទ្រា​លង់លក់​ស្រួល។

 
លោក​ស្រី​បាន​​ឱ្យ​ដឹង​ទៀត​ថា លោកស្រី​ត្រូវ​បោស​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ពី​ចំណុច​ វត្ត​ទួល​ក្រសាំង​ រហូត​ដល់​មុខ​វត្ត​ទឹក​ថ្លា «បើ​សំរាម​ច្រើន​ ម៉ោង ប្រាំពីរ ប្រាំ​បី​អី​បាន​ហើយ! បើ​តិច​ម៉ោង ប្រាំ​មួយ​អី​ហើយ​ៗ!»។

 

អ្នក​បោស​សំរាម៖ «ម៉ោង​គេ​គេង​លក់​ស្រួល ខ្ញុំ​ងើប​បោស​សំរាម!»

 

 

អ្នក​បោស​សំរាម៖ «ម៉ោង​គេ​គេង​លក់​ស្រួល ខ្ញុំ​ងើប​បោស​សំរាម!»

 
មាន​ស្រុក​កំណើត​ នៅ​ខេត្ត​តាកែវ​ លោក​ស្រី​សុយិន​ បាន​សម្ដែង​ការ​ខក​ចិត្ត​ថា «ពិបាក​ដែរ! សំរាម​អារាត់អារាយ​ពេក… ខឹង​ដែរ… ជួន​កាល​ទើប​បោស​នោះ​ហើយ​ ដល់​ដើរ​បក​ក្រោយ​វិញ​ដដែល…!»៕

 

 
អត្ថបទ៖ ណេង ណេង​​

រូបថត៖ ទូរសព្ទដៃ