ឆ្កែសំណព្វចិត្តរបស់ស្តេចថៃ ដែលធ្លាប់ធ្វើអោយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួនពីបទតិះដៀលសុនខនោះ បានងាប់ហើយ

ក្រុងបាងកក ៖ សេចក្តីរាយការណ៍ពីបរទេសបានអោយដឹងថា ឆ្កែស្តេចថៃឈ្មោះ Tongdaeng ឬ Copper ដែលស្តេចថៃ ស្រលាញ់ខ្លាំងក្លានោះ បានងាប់ហើយ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបុរសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមច្បាប់យ៉ាងតឹងរឹង ក្នុង ការបរិហាកេរ្តិ៍រាជវង្សខ្សែរាជ្យវង្សថៃដោយបានចោទប្រកាន់ថាបានតិះដៀលសុនខ ស្តេចថៃ តាមប្រព័ន្ធអនឡាញ។

ប្រភពពីប្រទេសថៃបានអោយដឹងថា «ខណៈសុនខKhun Tongdaeng បាននឹង កំពុងដេក ហើយវាបានងាប់ នៅវេលាម៉ោង១១៖១០នាទីយប់ ក្នុងរាជវង្ស Klai Kangwon Palace» នេះ ។ សុនខស្តេចនេះ មានឈ្មោះ Tongdaeng ឬ Copper បានដិតជាប់ក្នុងអារម្មណ៍របស់ប្រជាជនថៃ បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ Bhumibol Adulyadej បានរើសសុនខញីនេះមកចិញ្ចឹម បានឈឺនៅរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានងាប់ក្នុង អាយុ១៧ឆ្នាំ។

គួររំលឹកថា កាលពីដើមខែនេះ បុរសម្នាក់ឈ្មោះ Thanakorn Siripaiboon អាយុ២៧ឆ្នាំមានមុខរបរជាកម្មកររោងចក្រត្រូវបានប៉ូលិសចូលចាប់ខ្លួនដល់ផ្ទះ បន្ទាប់ពីបុរសរូបនេះ បានប្រើពាក្យមិនសមរម្យ សរសេរដាក់ក្នុង Facebook ចំពោះសត្វឆ្កែដែលស្ដេច Bhumibol Adulyadej របស់ប្រទេសថៃ ស្រលាញ់ ដ៍ខ្លាំងក្លាជាងគេ៕

ឆ្កែសំណព្វចិត្តរបស់ស្តេចថៃ ដែលធ្លាប់ធ្វើអោយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួនពីបទតិះដៀលសុនខនោះ បានងាប់ហើយ ឆ្កែសំណព្វចិត្តរបស់ស្តេចថៃ ដែលធ្លាប់ធ្វើអោយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួនពីបទតិះដៀលសុនខនោះ បានងាប់ហើយ