​សាលាដំបូង​សម្រេច​បន្ត​ឃុំខ្លួន​អ្នក​ប៉ុនប៉ង​សម្លាប់​ភរិយា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​លើកយក​បណ្តឹង​ក្រៅ​ឃុំ របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡាយ ហួង មក​បើកសវនាការ​សម្រេច​មុន​ជំនុំជម្រះ​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង ផ្តើមគំនិត​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូនស្រី និង​សម្លាប់​ភរិយា​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។ 

​    ​សវនាការ​ធ្វើ​ឡើងជា​សាធារណៈ និង​ចំពោះមុខ​ជណរ​ត្រូវ​ចោទ​ឈ្មោះ​ឡាយ ហួត អតីត​ភរិយា​លោក​ខូវ ផល្លា​បុត្រ ដែលជា​កូនប្រុស​បង្កើត​របស់​ម​ហា​សេដ្ឋី​ច្រើន​ជំនាន់ គឺ​លោក​ឧកញ៉ា ខូវ ជី​លី ។ 

​    ​អង្គ​សវនាការ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាច្រើន​ម៉ោង និង​បាន​សាកសួរ​ជន​ត្រូវ​ចោទ​តាម​នីតិវិធី​ចប់សព្វគ្រប់ ចុងក្រោយ​ប្រធាន​ក្រុមប្រឹក្សា​ប្រកាស​សម្រេច​មិន​អនុញ្ញាតឱ្យ​ជន​ត្រូវ​ចោទ បាន​នៅក្រៅ​ឃុំ​ទេ ពោលគឺ​បដិសេធ​បណ្តឹងទាស់ និង​បន្ត​ឃុំខ្លួន​ដដែល​រង់ចាំ​សវនាការ​លើ​អង្គសេចក្តី​៕ 

​សាលាដំបូង​សម្រេច​បន្ត​ឃុំខ្លួន​អ្នក​ប៉ុនប៉ង​សម្លាប់​ភរិយា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម