កម្ពុជា ឈរ​នៅ​ពូល​​ជាមួយ​​បង់​ក្លាដេស បារ៉ែន និង​ប៉ាល់​ឌីវ

ការ​ប្រកួតពាន​រង្វាន់ ​2016 Bangabandhu Gold Cup ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​បង់​ក្លាដេស នា​ដើម​ខែ​កមរា​ខាង​មុខ​នេះ​ បាន​​ចាប់​ឆ្នោត​បែង​ចែក​ពូល​ទាំង​២ ​រួច​រាល់ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​​ម្សិល​មិញ ប៉ុន្តែ​ក្រុម​ជម្រើ​ស​ជាតិ​កម្ពុជា មិន​បាន​ឈរ​នៅ​ពូល​ជាមួយ​ក្រុម ​ម៉ាឡេស៊ី ដែល​ជា​ក្រុម​មាន​ប្រភាព​នៅ​តំបន់​អាស៊ាន​ជាមួយ​គ្នា​នោះ​ឡើយ។

kh-soccer-001តាម​រយៈ​ការ​ចាប់​ឆ្នោត​នោះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ឈរ​នៅ​ពូល​Bជាមួយ​ក្រុម​U23ជម្រើស​ជាតិ​បង់​ក្លាដេស ​ ក្រុមជម្រើសជាតិបារ៉ែន(អាច​ជា​ក្រុម U23) និង​ក្រុមជម្រើសជាតិម៉ាល់ឌីវ ខណៈ​​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​ឈរ​នៅ​ពូល​A ជាមួយ​ក្រុមម្ចាស់​ផ្ទះ​បង់​ក្លាដេស ក្រុម​ស្រីលង្កា និង​ក្រុម​ជម្រើស​ជាតិ​​នេប៉ាល់។
សម្រាប់​ការ​ប្រកួតពាន​រង្វាន់ ​2016 Bangabandhu Gold Cup សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ​​បាន​កោះ​​ហៅ​​​កីឡាករ​ចំនួន​២៩​រូប ព្រម​ទាំងអ្នក​ដឹក​នាំ​ គ្រូ​បង្គោល គ្រូ​ជំនួយ និង​គ្រូ​ពេទ្យ​សរុប​៨​នាក់​ទៀត។ ​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ បាន​ធ្វើ​ការ​​ហ្វឹក​ហាត់​ជុំ​គ្នា​តាំង​ពី​ថ្ងៃ​ចន្ទ ​​ហើយ​ពួក​គេ នឹង​ចេញដំណើរ​ទៅ​ប្រទេស​បង់​ក្លាដេស នៅ​ថ្ងៃ​ទី​៦ ខែមករា ដើម្បី​ត្រៀម​ការ​ប្រកួត​មួយ​នេះ៕ ​

national1 -team-cambodia1

national2 team-cambodia12