បុកបង្គាក្រៀម

​បង្គា ​គឺ​គេ​អាច​​យក​មក​​ធ្វើ​មុខ​​ម្ហូប​បាន​​ជាច្រើន​ ​ហើយ​​នៅ​​ពេល​​ដែល​​ទៅ​ជា​​បង្គា​ក្រៀម​​ក៏​គេ​​អាច​ច្នៃ​​ធ្វើ​ជា​​មុខ​ម្ហូប​​ដែល​​មាន​​រស់​ជាតិ​​ឆ្ងាញ់​​ផង​ដែរ​គឺ ​យក​​បង្គាក្រៀម​មក​​បុក​​លាយ​​ចូល​​ជា​មួយ​​បន្លែ​ ​សណ្តែក​គួរ ​និង​ប៉េង​ប៉ោះ​ ​ដូច្នេះហើយ​សូម​អនុវត្ត​​ទាំងអស់គ្នាដូច​ខាង​ក្រោមៈ

 

បុកបង្គាក្រៀម

 

+ គ្រឿងផ្សំ៖

-​​ បង្គាក្រៀម កន្លះកូនចាន

- ប៉េងប៉ោះ ២ផ្លែចិតដុំ​តូច​ល្មម

- សណ្តែកគួរ ១ខាំកាត់ប្រវែង ២ថ្នាំងដៃ

- ម្ទេស ២ផ្លែ ឬតាមការចូលចិត្ត

- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ

- អំបិល កន្លះស្លាបព្រាកាហ្វេ

- ​ស្ករស កន្លះស្លាបព្រាបាយ

- ប៊ីចេង ​បន្តិច

- ខ្ទឹមស ៣កំពឹស

- ខ្ទឹម​ក្រហម ១ដុំ

 

+ វិធីធ្វើ៖

.ដំបូង​យក​ខ្ទឹមស​ និង​ខ្ទឹមក្រហម​ដាក់​ចូល​ត្បាល់​រួច​បុក​ បន្ទាប់​មក​ដាក់​ម្ទេស​បុក​ចូល​​ជា​មួយ​​​គ្នា​​ឲ្យ​ម៉ដ្ឋ ​រួច​ដាក់​​ស្ករស,​អំបិល ​និង​ប៊ីចេង​​​បុក​បន្តិច​ទៀត។

. ​​យក​បង្គា​ក្រៀម​ដាក់​ចូល​បុក​បន្ត​​​ បន្ទាប់​មក​ទៀត​ដាក់​សណ្តែក​គួរ​បុក​​ឲ្យ​បែក​តាម​ដែល​​ចង់បាន ​​(ដើម្បី​ឲ្យ​ចូល​រស់ជាតិបាន​ល្អ)។

. ដាក់​ប៉េង​ប៉ោះ​ចូល​​​បុកវា​​ថើរៗ​ល្មម​​ រួច​ហើយ​ដាក់​ទឹក​ក្រូច​ឆ្មា​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បុកបង្គាក្រៀម