ឃាត់ខ្លួនក្មេងទំនើង ៧នាក់​ បន្ទាប់ពីវាយកាប់ ចាក់បុរសម្នាក់ស្លាប់ នៅលើស្ពានអ្នកលឿង

ព្រៃវែង៖ កម្លាំងនគរបាល ខេត្តព្រៃវែងបានធ្វើការ ឃាត់ខ្លួនក្មេងទំនើង ៧នាក់ បន្ទាប់ពីវាយ កាប់ ចាក់បុរសដែលជាចុងភៅម្នាក់ស្លាប់ នៅលើស្ពាន ត្សឹបាសា ឬស្ពានអ្នកលឿង កាលពីវេលាម៉ោង ១០និង០០នាទី យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ចំថ្ងៃបុណ្យគ្រិសម៉ាស។

កម្លាំងនគរបាលបានឲ្យដឹងថា ដំបូងឡើងនគរបាលចាប់បាន ៦នាក់ ក៍ប៉ុន្តែក្រោយពេល យកជនរងគ្រោះមកចង្អុល បង្ហាញវិញនោះថា អ្នកវាយកាប់ ចាក់ឲ្យពួកគេ ស្លាប់ និងរបួសមានបីនាក់ ហើយអ្នកផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ ហើយបុរសដែលរងគ្រោះមានឈ្មោះ ឡូត អាយុ ៣២ឆ្នាំ រស់នៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

បើយោងតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្តព្រៃវែងមានប្រសាសន៍ថា មូលហេតុបណ្តាលឲ្យ មនុស្សស្លាប់លើស្ពាននេះ មុនពេលកើតហេតុ មានក្រុមចុងភៅពីរក្រុម រស់នៅក្រុងព្រៃវែង បានទៅធ្វើចុងភៅពីរកន្លែង ខាងអ្នកលឿងត្រើយកើត ក្នុងនោះមានចុងភៅមួយក្រុម បានទៅធ្វើម្ហូបអាហារឡើងគេហដ្ឋាន របស់លោក សេង សុភ័គ្រ ស្នងការរងខេត្តព្រៃវែង បានបបួលគ្នាជិះរថយន្តចុងភៅ ដើរលេងលើស្ពានអ្នកលឿង ដោយជិះពីត្រើយខាងកើត ទៅត្រើយខាងលិច វង់មួយជុំ ក៍មកដល់លើស្ពានឈប់រថយន្ត ចុះលេងនៅលើស្ពាន ភ្លាមនោះមានក្មេងទំនើង មួយក្រុមទៀតជិះម៉ូតូ មកឈប់លើស្ពាន ឈរនោម ខាងជើង រួចក្រុមជិះម៉ូតូសួរថា ពួកឯងមកពីខាងណា ជិះឡានមកសុទ្ធតែអត់អាវពាក់ រួចក៍ប្រកែកគ្នាចុះឡើងៗ ឈានទៅដល់វាយគ្នា ហើយក្នុងពេលវាយគ្នា គាប់ជួនមានរថយន្តអ្នកដំណើរ បើកបរឆ្លងកាត់ ក៍ខាងចុងភៅរត់ឡើងរថយន្តបើកចេញ ហើយជនរងគ្រោះរត់ មិនទាន់នៅក្រោយគេ ក៍ក្រុមខាងជិះម៉ូតូ មានសម្ភារៈ ដែកឆាប ដំបង ដាវជាដើមនោះបានវាយ កាប់ចាក់រហូតដល់ស្លាប់តែម្តងទៅ។

លោកឧត្តមសេនីយ៍បន្តថា ជនរងគ្រោះអាចស្លាប់ដោយសារ ក្រុមម្ខាងចាក់នឹងដែកឆាប ហើយបន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចខេត្តកណ្តាល និងព្រៃវែងសហការគ្នា ស្រាវជ្រាវរកជនដៃដល់ វាយសម្លាប់ជនរងគ្រោះនោះ។

សូមបញ្ជាក់ថា បើតាមអ្នកដំណើរដែលឆ្លាងកាត់ទីនោះ បានឲ្យដឹងថា ក្នុងពេលក្មេងទំនើងវាយគ្នា ជាមួយក្រុមចុងភៅ គឺមិនមានកម្លាំងសមត្ថកិច្ច ឈរជើងនៅទីនោះទេ។ ហើយពេលកើតហេតុ អធិការស្រុកលើកដែក និងមេបញ្ជាការប៉េអឹម ស្រុកលើកដែក បានសន្និដ្ឋានថា មូលហេតុដែលមិនមានកម្លាំងសមត្ថកិច្ចឈរជើង លើស្ពាន មកពីពួកគេបបួលគ្នាទៅផឹកស៊ីអស់ហើយ ព្រោះចំថ្ងៃបុណ្យគ្រិសម៉ាស៕

ឃាត់ខ្លួនក្មេងទំនើង ៧នាក់​ បន្ទាប់ពីវាយកាប់ ចាក់បុរសម្នាក់ស្លាប់ នៅលើស្ពានអ្នកលឿង
ឃាត់ខ្លួនក្មេងទំនើង ៧នាក់​ បន្ទាប់ពីវាយកាប់ ចាក់បុរសម្នាក់ស្លាប់ នៅលើស្ពានអ្នកលឿង
ឃាត់ខ្លួនក្មេងទំនើង ៧នាក់​ បន្ទាប់ពីវាយកាប់ ចាក់បុរសម្នាក់ស្លាប់ នៅលើស្ពានអ្នកលឿង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត