តេជោ សែន ទទួលយកសំណើ ពលរដ្ឋ ដើម្បីដោះស្រាយ រឿងធ្វើប័ណ្ណបើកបរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានទទួលយក សំណូមពរពីប្រជាពលរដ្ឋ ដែលស្នើរតាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក សុំបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ ដោយសម្តេចបានសន្យាថា និងធ្វើការដោះស្រាយ ជូនដើម្បីបញ្ចុះតម្លៃ និងលប់ចោលការចំណាយ។

សម្តេច ហ៊ុន សែន បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកថា “ខ្ញុំបានទទួលសំណូមពរ ពីប្រជាពលរដ្ឋតាម Facebook ស្នើសុំឲ្យជួយបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ ខ្ញុំបានទាក់ទងទៅរដ្ឋមន្រ្តី នៃក្រសួងពាក់ព័ន្ឋមួយចំនួន របស់រាជរដ្ឋាភិបាលហើយ ខ្ញុំបានបញ្ជារឲ្យរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនផ្អាកនៅដំណើការនេះដើម្បីប្រជុំជាមួយស្ថាប័ន ពាក់ពន្ធ័រកដំណោះស្រាយសមស្រប ជូនប្រជាជនយើង”។

សម្តេច បានបញ្ជាក់បន្ថែមថា “ ខ្ញំក៏បានបញ្ជារទៅ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាជាមួយរដ្ឋមន្ត្រី នៃស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចុះតម្លៃ និងលប់ចោលការចំណាយណារបស់ប្រជាជន ដែលជាការនាំឲ្យខាតបង់ ប្រាក់កាសរបស់ប្រជាជន ខ្ញុំនឹងតាមដានពិនិត្យ រឿងនេះជាបន្តមុន នឹងដាក់ឲ្យអនុវត្តន៏សារជាថ្មី”។

ប្រមុខរាជរដ្ឋាភិបាល បានសម្តែងក្តីសង្ឃឹមថា “ខ្ញុំសង្ឃឹមថា ការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរនេះ គឺនឹងជួយកាត់បន្ថយការចំណាយ បានមួយកម្រិតធំរបស់បងប្អូន ជាពិសេសសម្រាប់យុវជនដែលត្រូវការ ប័ណ្ណបើកបរចាំបាច់ ជាមួយនឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍នៅដើមឆ្នាំ ២០១៦នេះ”។

សូមបញ្ជាក់ថា ការសម្រេចរបស់សម្តេច គឺឆ្លើយតបតាមសំណូមពរពីប្រជាពលរដ្ឋ ដែលបានផ្ញើរសារតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេកប៊ុករបស់សម្តេច ដោយបានសេរសេរថា “ជំរាបសួរលោកពូក្មួយចង់សួរ ពីរឿងលោកពូរឿងធ្វើប័ណ្ណបើកបរម៉ូត ហេតុអីក៏ថ្លៃមិស រហូតដល់ ៣០ដុល្លារ តែឡាន ៣៥ដុល្លារ ហើយប័ណ្ណបើកបរក្មួយមានហើយ តែផុតកំណត់ចឹងក្មួយចង់ផ្តូរថ្មី គ្រាន់តែប្តូរថ្មីអស់រហូត់ដល់ ៣០ដុល្លារ ហើយយគ្រួសារក្មួយត្រូវប្តូរគ្នា បើចឹងអស់លុយច្រើនណាស់ បើធ្វើថ្មីមិនអីទេតែនេះគ្រាន់ផ្តូរថ្មីនឹង ក្មួយចង់សូមណួមពរលោកពូ ហើយដាក់តំលៃណាមួយដែលសមរម្យ សំរាប់អ្នកប្តូរ នឹងអ្នកធ្វើថ្មីថាត្រូវដាក់ក្នុងតំលៃណាមួយ សំរាប់អ្នកផ្តូរថ្មី ៣០ដុល្លារ ថ្លៃណាស់ ព្រោះថ្លៃពេកចឹងពេលខ្លះអ្នកក្រ គា្នគ្មានលទ្ធភាពធ្វើទេសុំអរគុណលោកពូ”៕

តេជោ សែន ទទួលយកសំណើ ពលរដ្ឋ ដើម្បីដោះស្រាយ រឿងធ្វើប័ណ្ណបើកបរ