សាលារាជធានី សម្រេចផ្អាក ជាបណ្តោះអាសន្ន ការធ្វើបឋ័ណ្ណ បើកបរ យានយន្ត គ្រប់ប្រភេទ

ភ្នំពេញ៖សាលារាជធានីភ្នំពេញ នឹងសម្រេចឲ្យផ្អាក ជាបណ្តោះអាសន្ន ចំពោះការធ្វើប័ណ្ណ បើកបរយានយន្ត គ្រប់ប្រភេទ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីទុកពេលវេលា ជូនរាជរដ្ឋាភិបាល ធ្វើការសិក្សាឡើងវិញ នីតិវិធី និងកំរៃនៃ ការបង់សេវាសាធារណៈ។

យោងតាម សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្ត តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ តីនៃកម្ពុជា សាលារាជធានីភ្នំពេញ មានកិត្តិយសសូម ជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ ដែលត្រូវធ្វើប័ណ្ណ បើកបរយានយន្ត គ្រប់ប្រភេទឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ការធ្វើប័ណ្ណបើកបរ យានយន្តគ្រប់ប្រភេទ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទុកពេលវេលាជូនរាជរដ្ឋាភិបាល ធ្វើការសិក្សាឡើងវិញនូវនីតិវិធី និងកំរៃ នៃការបង់សេវា សាធារណៈ រហូតដល់មានការជូនដំណឹងជាថ្មី។

សេចក្តីជូនដំណឹង បានបន្តទៀតថា មន្ទីរសាធាការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាព ស្ថាប័ន ពាក់ព័ន្ធទំាងអស់ ត្រូវចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹង នេះឲ្យមានប្រសិទ្ធិភាពខ្ពស់៕

សាលារាជធានី សម្រេចផ្អាក ជាបណ្តោះអាសន្ន ការធ្វើបឋ័ណ្ណ បើកបរ យានយន្ត គ្រប់ប្រភេទ