សាលា​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​​ធ្វើ​ប័ណ្ណ​បើកបរ​បណ្តោះអាសន្ន

​រាជ​ធានីភ្នំពេញ​ ៖​ កាល​ពី​យប់​ថ្ងៃ​ទី​២៩ ​ធ្នូ ​​២០១៥ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​៣០ ​ធ្នូ ​​២០១៥ តទៅ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។

​ការ​សម្រេច​ផ្អាក​ការ​ធ្វើ​បណ្ណ​បើកបរ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​ពីសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ផ្អាក​ការ​ធ្វើ​បណ្ណ​បើកបរ ហើយ​ឱ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ពិភាក្សា​អំពី​ការ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​ជូន​ប្រជាពលរដ្ឋ​៕