សាលា​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ការធ្វើ​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ​

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ផ្អាក​បណ្តោះអាសន្ន​ការធ្វើ​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ​។ សេចក្តីប្រកាស​នេះ បានធ្វើ​ឡើង កាលពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​សម្តេច​ហ៊ុនសែន បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឲ្យ​គិតគូ បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ និង​ឡាន ដែល​ប្រជាពលរដ្ឋ បាន​តវ៉ា​នាពេលនេះ​។​

​ក្នុង​សេចក្តីជូនដំណឹង សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវធ្វើ​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ ឲ្យ​បាន​ជ្រាបថា ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ការធ្វើ​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​ទុកពេល​វេលា​ជូន​រាជរដ្ឋាភិបាល ធ្វើការ​សិក្សា​ឡើងវិញ​នូវ​នីតិវិធី និង​កំរៃ​នៃ​ការបង់​សេវាសាធារណៈ រហូតដល់​មានការ​ជូនដំណឹង​សារជាថ្មី​៕​

សាលា​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ការធ្វើ​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ​