សរីរាង្គ ៥កន្លែងរបស់សត្វជ្រូក អ្នក​មិន​គួរទទួលទានច្រើនឡើយ

ជ្រូក​ត្រូវបានគេចាត់​ទុកថា ជាសាច់​ស្រស់​បំផុត តែទោះ​បីជា​យ៉ាងណា ខួរជ្រូក, ថ្លើម ឬបេះ​ដូងជ្រូក មិនមែ​នមនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាចទទួលទាន​វាបាន​ឡើយ។
 
សរីរាង្គ ៥កន្លែងរបស់សត្វជ្រូក អ្នក​មិន​គួរទទួលទានច្រើនឡើយ

ខួរជ្រូក
រាល់​ខួរជ្រូក ១០០ក្រាម មាន​ជាតិកូឡេស្តេរ៉ុល ២៥០០ មីលីក្រាម។ ពេលនេះ ខួរជ្រូកមិន​អាចជួយ​ជម្រុញ​ដល់ភាព​ឆ្លាតឡើយ ផ្ទុយ​ទៅវិញ វាអាច​ធ្វើឲ្យ​មនុស្សធាត់, ជាពិសេស​ក្មេង​តូចៗ, ធ្វើឲ្យ​មានជំងឺ​សរសៃឈាមបេះដូង…។ លើសពី​នេះ​ទៀត សារធាតុប្រូតេអ៊ីន​នៅក្នុងខួរជ្រូក​មានត្រឹមតែ ៩ក្រាម​ក្នុង​ខួរជ្រូក ១០០ក្រាមប៉ុណ្ណោះ គឺ​ទាប​ជាង​ប្រភេទ​សាច់​ផ្សេងទៀត​ដូចជា សាច់សុទ្ធ។
ថ្លើមជ្រូក
ថ្លើមជ្រូក​មានផ្ទុក​នូវសារធាតុចិញ្ចឹម​ច្រើន ប៉ុន្តែវា​ក៏ជួយរំលាយអាហារ និង​បញ្ចេញជាតិពុលផងដែរ។ នៅក្នុង​ថ្លើម​ជ្រូកអាចមាន​ប៉ារ៉ាស៊ីត​ច្រើន​ដូចជា វីរុស និង​ដង្កូវ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ។ ដូច្នេះ នៅពេលទិញថ្លើម​ជ្រូក អ្នកគួរ​ពិនិត្យមើល​ពណ៌ថ្លើម​ជ្រូក មិន​ត្រូវ​មានអុចសៗ, ពណ៌​ក្រហម ឬពណ៌​ខុសប្រក្រតី។ ក្រៅពីនេះ មុនពេល​ចម្អិន អ្នកគួរ​ដាក់ថ្លើម​ត្រាំនៅ​ក្នុងទឹកដោះ​គោរយៈពេល ៣០នាទី ដើម្បី​កម្ចាត់​ក្លិន និងជាតិពុល​នៅក្នុងថ្លើម។
ជើង​ជ្រូក, សាច់ក្រក
ជើងជ្រូក សាច់ក្រក​មានផ្ទុកនូវ​សារធាតុប្រូតេអ៊ីន, ជាតិ​ខ្លាញ់​ និងប្រូទីត​ស្អិត។ លើសពីនេះ​ទៀត អាហារទាំង​នេះក៏មាន​ផ្ទុកនូវ​ជាតិកាល់ស្យូម, ជាតិដែក, វីតាមីន A, B, C។
តែ​ទោះបីជាយ៉ាងណា បរិមាណ​ជាតិខ្លាញ់នៅក្នុង​ជើងជ្រូក, សាច់ក្រក​ពិតជាមិនល្អ​សម្រាប់រាងកាយ​របស់អ្នក​ឡើយ ប្រសិនបើអ្នក​ទទួលទាន​វាច្រើន។ វាអាច​បណ្តាលឲ្យ​ពិបាក​ក្នុង​ការរំលាយ​អាហារ និងធ្វើឲ្យឡើង​កម្រិត​ជាតិកូឡេស្តេរ៉ុល។
ពោះវៀន​ជ្រូក
ពោះជ្រូកមាន​ផ្ទុកនូវសារធាតុប្រូតេអ៊ីន និងកូឡេ​ស្តេរ៉ុល។ អាហារនេះ​មិនផ្តល់​អត្ថប្រយោជន៏​ចំពោះអ្នក​ដែលកើតជំងឺ​សរសៃឈាម​បេះដូង, ទឹកនោម​ផ្អែម, ឡើង​ជាតិកូឡេ​ស្តេរ៉ុល និង​បញ្ហាការ​រំលាយអាហារ។
ដូច្នេះ ប្រសិនបើ​អ្នកទទួលទាន​វាទាំង​ឆៅ វាពិតជា​មានគ្រោះថ្នាក់ខ្លាំង​ណាស់ ព្រោះពោវៀន​ជ្រូកមាន​ផ្ទុកនូវ​សារធាតុកូលី និងបាក់តេរី​ដែលបណ្តាល​ឲ្យរាករូស, អាសន្នរោគ, រាក​មួល, គ្រុន​ពោះវៀន…។
ហើយការ​ទទួលទាន​វាកាន់តែច្រើន​ក៏អាច​បណ្តាលឲ្យ​កើតជំងឺផ្សេងទៀត​ដូចជា៖ រោគឈឺ​តាម​សន្លាក់ឆ្អឹង, រលាក​លំពែង​ធ្ងន់ធ្ងរ, ខ្លាញ់​ក្នុងថ្លើម, ធាត់ខ្លាំង។
ទទួលទាន​សាច់ឆៅ
ប្រសិនបើចម្អិន​សាច់ជ្រូក​ឲ្យឆ្អិនល្អ វាពិត​ជាមិនជាអ្វីទេ តែនៅ​ពេលទទួលទាន​ឆៅ វាអាច​ប៉ះពាល់​ធ្ងន់ធ្ងរ។ នៅតំបន់អាស៊ីមាន​មនុស្សជាច្រើន ឆ្លងមេរោគ បណ្តាល​មក​ពីទទួល​ទាន​សាច់ឆៅ។
ជំងឺឆ្លង​ទាំងនោះ​មានដូចជា៖ ជំងឺរលាក​ខួរក្បាល, រលាកសួត, រលាកសាច់​ដុំបេះដូង និងជំងឺសន្លាក់​ដៃជើង៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សរីរាង្គ ៥កន្លែងរបស់សត្វជ្រូក អ្នក​មិន​គួរទទួលទានច្រើនឡើយ