តើមនុស្សស្រីឈឺខ្លាំង​ឬទេ នៅពេលរួមភេទលើកដំបូង?

តើការរួមភេទលើកដំបូង​ពិតជា​មានការឈឺចាប់​មែនទេ? តើមានអ្វីកើតឡើង​នៅពេល​ដែលសន្ទះព្រហ្មចារី​រហែក? វានឹង​ចេញឈាម​មែនទេ? រាល់​ចម្ងល់​ទាំងនេះ លោក​វេជ្ជបណ្ឌិត Rajan Bhonle បានធ្វើ​ការបកស្រាយដើម្បីកុំឲ្យ​អ្នករាល់គ្នា​មាន​ចង្ងល់បន្តទៀត។
តើអ្នកអាច​មានការ​រួមភេទភ្លាមៗ​បន្ទាប់ពី​សន្ទះព្រហ្មចារី​របស់អ្នក​រហែក ឬដាច់ធ្លាយ​ដែរទេ ឬអ្នកគួរ​ធ្វើការ​រងចាំខណៈពេល​ដែលវា​កំពុងតែ​មានការឈឺចាប់​សិន?
 
តើមនុស្សស្រីឈឺខ្លាំង​ឬទេ នៅពេលរួមភេទលើកដំបូង?
ជាការ​ពិតណាស់  មិនមាន​ចម្លើយត្រឹមត្រូវណា​ដែលយើង​អាចសន្មត់ឲ្យត្រូវ​ទាំងស្រុង​បាននោះ​ទេ ពីព្រោះ​សន្ទះព្រហ្មចារី​របស់ស្រ្តីគ្រប់រូបសុទ្ធ​តែខុសៗគ្នាទាំងអស់។ ត្រូវមើល​តាមកាលៈទេសៈ ថាតើអ្នកគួរតែ​មានការរួមភេទ​ភ្លាមៗ​បន្ទាប់ពី ឬខណៈពេលក្រោយអស់ព្រហ្មចារីម្តងហើយ គឺអាស្រ័យទៅ​លើ​កម្រាស់នៃសន្ទះព្រហ្មចារី។ 
១. បើសន្ទះព្រហ្មចារីស្ដើង វាងាយ​រងនឹងរហែក ឬដាច់យ៉ាង​ងាយស្រួល​បំផុត។ តែមិនមាន​ការឈឺចាប់ខ្លាំងនោះទេ ហើយ​ក៏មិនបង្កឲ្យ​មានការហូរឈាមច្រើន​នោះ​ទេ​ដែរ។
២. បើសន្ទះព្រហ្មចារីក្រាស់ វាអាចធ្វើឲ្យ​មានការឈឺចាប់​ខ្លាំងនៅពេល​ដែលវាដាច់រហែក ហើយ​បង្កឲ្យ​មានការ​ហូរឈាម​តែ​មិន​ច្រើន​ដូច​ពេលមក​រដូវទេ។
ខាងក្រោមនេះជាបញ្ហា​មួយចំនួន ដែលអ្នកគួរតែយកចិត្តទុកដាក់ បន្ទាប់​ពីការដាច់រហែកសន្ទះព្រហ្មចារី​របស់អ្នក៖
- ប្រសិនបើវា​មានការឈឺចាប់ ឬហូរឈាម សូមជៀសវាងការរួមភេទ ២ ទៅ ៣ ថ្ងៃសិន ឬរង់ចាំរហូតដល់ការឈឺចាប់ត្រូវ​បានជាសះស្បើយ។
- បន្ទាប់ពី​ការព្យាបាលមុខ​របួស​អស់រយៈពេល ២ ទៅ ៣ថ្ងៃ នៅតែមិន​ជាទៀត អ្នក​ត្រូវធ្វើការព្យាយាមបន្ត​ទៀតដើម្បីកុំឲ្យមាន​ការឈឺចាប់ពេល​រួមភេទលើកក្រោយ។ យ៉ាងណា​ក៏ដោយ ប្រសិនបើ​មុខរបួសត្រូវ​បានឆ្លងមេរោគ វាអាច​ត្រូវការ​ពេល ១ខែ ដើម្បីធ្វើការ​ព្យាបាល។ បើមាន​ករណីលើលពីនេះ ជាការល្អ​អ្នកគួរតែ​ទៅ​ធ្វើការ​ពិគ្រោះជាមួយគ្រូពេទ្យ។
ដោយ៖ Brugn
 
ប្រភព៖t hehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!