វិធីសាស្ត្រ ៥យ៉ាង​ធ្វើឲ្យគាត់ដឹងខ្លួនថា អ្នកមិនបាន​ស្រឡាញ់​គាត់ឡើយ

ការស្វែង​រកអ្នកណាម្នាក់​ដែលអ្នក​ពេញចិត្ត​ធ្វើជា​គូរអនាគត់ជា​បញ្ហាមួយ ហើយការមានអ្នកណាម្នាក់ ដែលអ្នក​មិន​ពេញ​ចិត្តមកតាម​ស្រឡាញ់អ្នក ក៏ជាបញ្ហាមួយដែរ។ តើអ្នក​ត្រូវធ្វើ​ដូចម្តេច នៅពេល​អ្នកបាន​ជួបនឹង​មនុស្សម្នាក់ តែអ្នក​ពិតជា​មិនចង់​ចំណាយពេលវេលា​ជាមួយនឹង​គេបន្តទៀត?
 
វិធីសាស្ត្រ ៥យ៉ាង​ធ្វើឲ្យគាត់ដឹងខ្លួនថា អ្នកមិនបាន​ស្រឡាញ់​គាត់ឡើយ
១. ចៀសវាង​ការចំណាយពេលវេលា​ជាមួយ​គេទៀត
ពាក្យ​ចាស់ពោល​ថា "ឃ្លាត​កាយ ណាយ​ចិត្ត”។ ស្នេហាណា​ក៏ដោយ ការខានបាន​ជួបមុខគ្នា​អាចធ្វើឲ្យ​ទំនាក់ទំនង និងអារម្មណ៏​ចុះអន់ខ្សោយ។ ដូច្នេះត្រូវ ព្យាយាម​គេចចេញ​ពីកន្លែង​ដែល​អ្នកឧស្សាហ៏​បាន​ជួបគាត់។
២. ប្រើ​ការងារ និង​ការធ្វើដំណើរទៅកន្លែង​ផ្សេងទៀត​ជាការដោះសារ
តើគាត់តែងតែ​មានះសុំជួបអ្នក​មែនទេ? ផ្ញើសារ​មកអ្នក? លបលួច​មកជួបអ្នក​នៅកន្លែង​ការងារ? ការនិយាយ​ថា អ្នករវល់​ម្តងហើយ​ម្តងទៀត ទីបំផុតផ្ញើ​សារប្រាប់​គាត់ថា អ្នក​រវល់​ខ្លាំងណាស់ មិនអាច​ចេញ​ទៅជួបបានទេ។
៣. ប្រាប់ឲ្យគាត់​បាន​ដឹងថា អ្នក​កំពុង​មានអ្នកថ្មី
វិធីនេះ​អាចធ្វើឲ្យគាត់​កាន់តែ​តាម​អ្នក ឬធ្វើឲ្យ​គាត់​ខូចចិត្ត។ និយាយ​សុំទោសគាត់ ហើយ​ប្រាប់គាត់​ថា អ្នកមាន​ណាត់​នៅថ្ងៃយប់​នោះ​ហើយ។
៤. នាំមិត្តភក្តិ​ទៅជាមួយ​ម្នាក់ ឬពីរនាក់នៅ​ពេលចេញ​ទៅខាងក្រៅ
ការធ្វើបែប​នេះ អ្នកនៅតែ​ព្រមជួប​ជាមួយគាត់ តែក្នុង​ចំណោម​មិត្តភក្តិ​របស់អ្នក បាន​ន័យថា នេះជា​ការ​រាប់អានគ្នា​ត្រឹមជាមិត្ត។
៥. យូរនឹង​តបសារ​ទៅគាត់វិញ
រង់ចាំរយៈពេល ៣-៤ ម៉ោង មុនពេលផ្ញើសារខ្លី​មួយតប​ទៅគាត់វិញ។ វាអាច​ធ្វើឲ្យគាត់​ធុញ តែវា​ជាវិធីប្រយោល​មួយ​បង្ហាញថា អ្នកមិន​ចាប់អារម្មណ៏​នឹង​ផ្ញើរបស់គាត់៕
ដោយ៖ ដារ៉ា
ប្រភព៖​ femalenetwork

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្ត្រ ៥យ៉ាង​ធ្វើឲ្យគាត់ដឹងខ្លួនថា អ្នកមិនបាន​ស្រឡាញ់​គាត់ឡើយ