១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​

​ផ្លែ ញ គឺជា​ផ្លែឈើ​មួយ​ប្រភេទ​មាន​ពណ៍​បៃតង និង​ មានឈ្មោះ​បែប​វិទ្យាសាស្ត្រ​ថា ម៉ា​រី​ន​ដា ស៊ី​ទ្រី​ហ្វូ​លៀ (morinda citrifolia) ។ ផ្លែឈើ​នេះ​ត្រូវបាន​គេ​រកឃើញថា មានគុណ​សម្បត្តិ​ផ្នែក​សុខភាព យ៉ាងច្រើន​សន្ធឹក ស​ន្ទា​ប់ ។ ហើយ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​កាលពី​ឆ្នាំ ២០០៩ ក៏បាន​បង្ហាញថា វា​ពិត ជាមាន​ផលប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ។

១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​

​គុណសម្បត្តិ​របស់​ផ្លែ​ញ មាន​ដូចខាងក្រោម​៖
១-​ការពារ​ជំងឺ​ស្ទះ​ស​សៃ​ឈាម​
​ទឹក​របស់​ផ្លែ ញ ដែល​យកទៅ​ដាំទឹក​ផឹក​អាចជួយ​កាត់បន្ថយ​ការកកស្ទះ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល និង​បេះដូង​បាន ។​

២-​ព្យាបាល​បញ្ហា​បញ្ហា​ឈឺសន្លាក់​
​ទឹក​ផ្លែ ញ អាចជួយ​ព្យាបាល​បញ្ហា​រលាក ឈឺសន្លាក់​បាន​ប្រសើរ​បំផុត​បើទោះជា​អ្នក​ដាំទឹក​ក្តៅ​ផឹក រឺ​ទុក ក្លាសេ​ត្រជាក់​ដើម្បី​ផឹក​ក្តី ។

១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​

៣-​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
​តាម​លទ្ធផល​សិក្សា​ក្នុងប្រទេស​ប៉ា​គី​ស្ថាន បានអោយដឹងថា ទឹក​ដែល​ចម្រាញ់ ពី​ផ្លែ ញ មាន​សារធាតុ ពិសេស​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​កម្រិត​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ត (triglyceride) បាន ។​

៤-​កម្ចាត់​មេរោគ​បាក់តេរី​
​ចំពោះ​ម្សៅ​ចម្រាញ់​ពី​ផ្លែ ញ មាន​ផ្ទុក​សារធាតុ​ក្ល​រ៉ូ​ហ្វូ​ម មេ​តា​ណុល អេតាណុល និង អា​សេតុ​ន ដែលជា សារធាតុ​មានគុណ​សម្បត្តិ​កម្ចាត់​មេរោគ​បាក់តេរី​មួយចំនួន ដូចជា​បាក់តេរី E.coli, Staphylococcus aureus និង Proteus vlgaris ។​

១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​

៥-​វីតាមីន​ចម្រុះ​
​ចំពោះ​ទឹក​ផ្លែ ញ វិញ​ក្រៅពី​ផ្ទុក​សារធាតុ​រ៉ែ​ខនិជ​ជាច្រើន​ហើយ​នោះ វា​ក៏​សំបូរ​ដោយ វីតាមីន​ជាច្រើន ដូចជា B1, B6, B12, C, E ប៉េ​តា​ការ៉ូ​ទីន កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក និង​ហ្វូ​ស្វ័​រ​ជាដើម ។​

៦-​កាត់បន្ថយ​អាកា​រៈ​អស់កម្លាំង​
​លើសពីនេះ​វា​មាន​សមត្ថភាព​ជួយ​ប្រឆាំងនឹង​ភាព​អស់កម្លាំង​របស់​រាងកាយ​បន្ទាប់ពី​បញ្ចេញ​ពលកម្ម​ច្រើន​ក្នុង​ការងារ​ប្រចាំថ្ងៃ និង​ជួយ​ពង្រឹង​ភាព​ធន់ និង​រស់​រវើក​ដល់​រាងកាយ​ឡើងវិញ ព្រមទាំង​ជួយ​ឱ្យ​អ្នក រហ័សរ ហួន រាល់ថ្ងៃ ។

១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​

៧-​ការពារ​ថ្លើម​
​ទឹក​ផ្លែ ញ ជួយ​ការពារ​មិន​ឱ្យមាន​មេរោគ​អេ​ប៉ា​ទី​តម​ក​យាយី​សរីរាង្គ​បាន និង​ការពារ​ការវិវត្តន៍​មិនអោយ ថ្លើម​ឆាប់​ខូច ចំពោះ​អ្នក​មន​ជំងឺថ្លើម​ហើយ​នោះ ។

១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​

៨-​ពង្រឹង​សរសៃប្រសាទ
​ទឹក​ផ្លែ ញ អាចជួយ​ព្យាបាល​បញ្ហា​ឈឺចាប់​បណ្តាលមកពី​សរ​សៃ​ប្រសាទ​ខុស​ប្រក្រតី ។ ក្រៅពីនេះ​វា ជួយ កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​ក្នុង​ខួរក្បាល និង​អា​ការៈឈឺ​ក្បាល​ដោយ​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព នៃ​ការបញ្ចេញ​អង់ សី​ុ​ម​ល្អ ជួយ​សម្រួល​មុខងារ​ប្រឆាំង​អុក​សី​ុ​ត​កម្ម​ក្នុង​រាងកាយ និង​ជួយ​ពង្រឹង​ការចងចាំ ។

១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​

៩-​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​
​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម អ្នក​គួរ​ផឹកទឹក​ផ្លែ ញ ឱ្យបាន ទៀងទាត់ ព្រោះ​វា​អាច​ការពារ​ការ វិ​វត្ត​មិនអោយ​កើត​ជំងឺ​ទឹកនោមផ្អែម​ដំណាក់កាល​ទី ២​បាន ។ ក្រៅពីនោះ​វា​ជួយ​ពង្រឹង​លំនឹង​ជាតិ​អាំង​សូលី​ន (insulin) និង​សម្រួល​កម្រិត​ជាតិ​ស្ករ​គ្លុយកូស (glucose) អោយមាន​លំនឹង ។​

១០-​ជួយ​ដល់​សុខភាព​ស្បែក​
​ទឹក​ផ្លែឈើ​អាចជួយ​ថែរក្សា​សម្រស់​ស្បែក​អោយ​ភ្លឺរលោង​បាន បញ្ចេញ​សារធាតុ​កូ​ឡា​ជែ​ន (collagen) ជួយ​ឱ្យ​ស្បែក​ហាប់​តឹង​ណែន និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅលើ​ស្បែក ។ ក្រៅពីនេះ​វា​ក៏​ជួយ​កាត់បន្ថយ​បញ្ហា រលាក​ស្បែក ការពារ​បាក់តេរី បំបាត់​មុន ជាំមុខ និង​បញ្ហា​កន្ទួលរ​ម៉ាស់​លើ​ស្បែក​ផ្សេងៗ ។១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​

១១-​កាត់បន្ថយ​ជាតិ​អា​ស៊ី​ត​
​បើ​អ្នកមាន​បញ្ហា​ក្រពះ​បណ្តាលមកពី​ការឡើង​ជាតិ​អា​សី​ុ​ត​នោះ​ទឹក ញ អាចជួយ​អ្នក​បាន ។ តាម​ការសិក្សា គេ​បាន​រកឃើញថា ទឹក​ផ្លែ ញ ជួយ​បន្ថយ​សារធាតុ​អា​សី​ុ​ត និង​ជួយ​ពង្រឹង​ការបញ្ចេញ​ជាតិ​អង់​សី​ុ​ម ជួយ​សម្រួល ការរំលាយ​អាហារ សម្រួល​ពោះវៀន ការបញ្ចេញ​ញើស និង ​ការ​បន្ទោបង់ ។

១២-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​
​តាំងពី​យូរ​មកហើយ​ដែល​ផ្លែ ញ បានទទួល​ប្រជាប្រិយភាព និង​ទទួលស្គាល់​ពី​គុណប្រយោជន៍​ផ្នែក ឱសថ ព្យាបាល ព្រោះ​ក្រៅពី​សំបូរ​ដោយ​វីតាមីន​ផ្សេងៗ​ហើយ​នោះ វា​ក៏​អាចជួយ​ប្រឆាំងនឹង​ការឆ្លង​ជំងឺ និង​ការឈឺចាប់ ផ្សេងៗ ដូច្នេះ​វា​អាចជួយ​ពង្រឹង​ដល់​ចលនា​ឈាម​រត់​បាន ប្រសើរ ជួយ​ព្យាបាល​ផង និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ ការពារ​រាងកាយ​បាន​ប្រសើរ​បំផុត​ផង ៕ សុផល

១២ យ៉ាង​ពី​ផ្លែ ញ សម្រាប់​សុខភាព​