សុខ រក្សា និង កុល ដាវី បង្ហាញ​ភាព​ផ្អែមល្ហែម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី The MIC Cambodia

​សុខ រក្សា មាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​ប្រគុំ​តន្ត្រី The MIC Cambodia ផងដែរ កាលពី​ថ្ងៃអាទិត្យ​ទី​២៧​ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលា​តិច​ណូ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​ថ្ងៃនោះ​គឺ ក្រៅពី​បានបង្ហាញ​វត្តមាន​និង​សកម្មភាព​ដ៏​ស្និទ្ធស្នាល​ជាមួយ នារី​កំពូល​ស្នេហ៍​របស់ខ្លួន ដែល​គ្រប់គ្នា​ស្គាល់​ថា ជា​ស្រី​ស្អាត កុល ដាវី នោះ លោក​បាន​បង្ហើរ​សំនៀង​ចំនួន​បី​បទ ដែល​សុទ្ធសឹងតែ​ជា​បទ​ចម្រៀង ដែ​លោក​និពន្ធ​ដោយ​ខ្លួនឯង មិន​ចម្លង​ពី​បរទេស ។​

សុខ រក្សា និង កុល ដាវី បង្ហាញ​ភាព​ផ្អែមល្ហែម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី The MIC Cambodia

តាម​អ្វីដែល​បាន​សង្កេតឃើញ​ផ្ទាល់​នឹង​ភ្នែក ទោះបីជា​ពេលនោះ មានការ​មមាញឹក​នៅក្នុង​ការ​ច្រៀង​ក្តី តែ សុខ រក្សា នៅតែ​ព្យាយាម​តាមរក​មើល កុល ដាវី និង​បារម្ភ​ពី​នាង​គ្រប់​ជំហាន សូម្បីតែ​ពេល​ថតរូប ក៏​អ្នក​ទាំងពី​ព្យាយាម ឈរ​កៀក​គ្នា​ដែរ ។
​សកម្មភាព​នេះ កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា ចំណង​ស្នេហ៍ សុខ រក្សា និង កុល ដាវី នៅតែ​រឹងមាំ មើលទៅ​អ្នក​ទាំងពីរ​គឺជា​គូស្នេហ៍​ដែល​សម​គ្នា មិន​ថា​អាយុ រូប​សម្រស់ គឺ​សម​គ្នា​ឥតខ្ចោះ ។

សុខ រក្សា និង កុល ដាវី បង្ហាញ​ភាព​ផ្អែមល្ហែម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី The MIC Cambodia

បទ​ចម្រៀង​បី​បទ ដែល​លោក​ច្រៀង​នោះ រួមមាន​បទ «​ទឹក​លើ​ស្លឹក​ឈូក » «​បេះដូង​អ្នកសិក្សា » និង​បទ «​ជីវិត​កូនច្បង » តាមរយៈ​បទ​ចម្រៀង​ទាំងបី​បទ​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​យុវវ័យ​ដែល​បាន​ចូលរួម ទស្សនា​និង​គាំទ្រ​កម្មវិធី The MIC Cambodia ព្រោះ​លោក​មិន​ត្រឹមតែ​ច្រៀង​ដោយផ្ទាល់​នោះទេ ថែមទាំង​លេង​ហ្គីតា ដោយ​ខ្លួនឯង​ទៀត ។ ​ខាងក្រោម​នេះ​គឺជា​រូបថត​សកម្មភាព ដែល​បង្ហាញ​ពី​ការសម្តែង ​និង​ ភាពស្និទ្ធស្នាល​របស់​គូស្នេហ៍​មួយគូ​នេះ ។

សុខ រក្សា និង កុល ដាវី បង្ហាញ​ភាព​ផ្អែមល្ហែម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី The MIC Cambodia

មួយរយៈ​ពេល​ចុង​ក្រោយនេះ ចេះតែមាន​ពត៌មាន​ថា ទំនាក់ទំនង សុខ រក្សា និង​ស្រី​ស្អាត កុល ដាវី មាន​បញ្ហា និង​គ្នា តែ​យ៉ាងណា គេ​នៅតែ​ឃើញ​អ្នក​ទាំងពីរ​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល​និង​បណ្តើរគ្នា​ទៅ​ចូល រូ​​ម​កម្មវិធី​ផ្សេងៗ​យ៉ាង​ស្អិតរ​មួ​ត​បំផុត​។

សុខ រក្សា និង កុល ដាវី បង្ហាញ​ភាព​ផ្អែមល្ហែម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី The MIC Cambodia

ជាក់ស្តែង​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី The MIC Cambodia ដែល​ទើបតែ​កន្លងផុតទៅ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ តាមរយៈ​សកម្មភាពរ​បស់​អ្នក​ទាង​ពីរ កាន់តែ​បញ្ជាក់​ឲ្យ​ឃើញថា សុខ រក្សា និង កុល ដាវី នៅតែ​ផ្អែមល្ហែម និង​គ្នា គ្មាន​នរណា​អាចមក​បំបែក​បានឡើយ​។ អ្នក​ទាំងពីរ​ថែមទាំង​បាន​ថតរូប រួមគ្នា​យ៉ាង​សប្បាយរីករាយ ជា មួយ​អ្នកគាំទ្រ​របស់ខ្លួន មិន​ថា កុល ដាវី ដើរទៅ​ណា​មក​ណា​នោះទេ លោក សុខ រក្សា តែងតែ​បង្ហាញ​អារម្មណ៍ ព្រួយបារម្ភ និង​ការយកចិត្តទុកដាក់ ចំពោះ​ស្រី​ស្អាត កុល ដាវី គ្រប់ពេល ។​

សុខ រក្សា និង កុល ដាវី បង្ហាញ​ភាព​ផ្អែមល្ហែម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី The MIC Cambodia

ក្រោយពី​ចប់​កម្មវិធី សុខ រក្សា និង កុល ដាវី បណ្តើរគ្នា​ត្រសង​និង​ជិះ​រថយន្ត​រួមគ្នា ។ និយាយ​ដល់​រឿង​រៀបការ​វិញ ទាំង សុខ រក្សា និង កុល ដាវី សុទ្ធតែ​និយាយថា មិនទាន់មាន​គម្រោង ។ ​អា​លី​ណា