ការ​ប្រកួត​សមត្ថភាព​គ្នា​ Dell XPS 15 និង​ MacBook Pro 15 តម្លៃ​២០០០​ដុល្លារ​


ការ​ប្រកួត​សមត្ថភាព​គ្នា​ Dell XPS 15 និង​ MacBook Pro 15 តម្លៃ​២០០០​ដុល្លារ​

ក្រុមហ៊ុន​ Apple និង​ក្រុមហ៊ុន​ Dell គឺ​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​​​ក្លា​​​​មួយ​នៅ​លើ​ទីផ្សារ​កុំព្យូទ័រ​នា​ពេល​បច្ចុប្បន្ន​ ហើយ​​​ទើប​តែ​ប៉ុន្មាន​ខែ​មុន​នេះ​ក្រុមហ៊ុន​ Dell បាន​បញ្ចេញ​នូវ​កុំព្យូទ័រ​ XPS ស៊េរី​ថ្មី​មួយ​ជំនាន់​ទៀត ​ដើម្បី​ប្រជែង​នឹង​ MacBook Pro។

 

ការ​ប្រកួត​សមត្ថភាព​គ្នា​ Dell XPS 15 និង​ MacBook Pro 15 តម្លៃ​២០០០​ដុល្លារ​

 

 

រវាង​ Laptop ស៊េរី​ថ្មី​របស់​ Dell និង​ MacBook Pro របស់​ Apple មួយ​ណា​មាន​ប្រៀប​ជាង​តាម​ដាន​ការ​ប្រៀប​ធៀប​ខាង​ក្រោម៖

 

 

MacBook Pro Retina 15

Dell XPS 15

វិមាត្រ

35.89×24.71×1.8​.ម​ 35.71×23.54×1.67​.

ទម្ងន់​

2.03​. 2.01​.

CPU

2.2​GHz quad-core Intel Core i7 (6MB Cache, up to 3.4GHz) 2.6GHz Intel Core i7-6700HQ (6MB Cache, up to 3.5GHz)

RAM

16GB ប្រភេទ​ LPDDR3 16GB ប្រភេទ​ DDR4

ក្រាហ្វិក​

Intel Iris Graphics Nvidia GTX 960M ជា​មួយ​នឹង​ GDDR5 ទំហំ​ 2GB

អេក្រង់​

15,4 អ៊ីញ​​ 15.6​អ៊ីញ​ ប្រភេទ​ Touch

Resolution

2880×1800 3840×2160

អង្គ​ផ្ទុក​ទិន្នន័យ​

256GB ប្រភេទ​ flash​ 512GB​ ប្រភេទ​ SSD

ទំនាក់​ទំនង

802.11ac, Bluetooth 4.0 802.11ac Bluetooth 4.1

រន្ធ​ដោត​

Thunderbolt ចំនួន​ពីរ​, USB 3.0, HDMI, SDXC, card reader, រន្ធ​កាស​ Thunderbolt ចំនួន​បី, USB 3.0 & 3.1, HDMI, VGA, Ethernet

ប្រព័ន្ធ​ប្រតិបត្តិការ​

Mac OS X El Capitan Windows 10

ថាមពល​ថ្ម​

99.5​វ៉ាត់​ម៉ោង​ 84​វ៉ាត់​ម៉ោង​

តម្លៃ​

២០០០​ដុល្លារ​ (ទីផ្សារ​បរទេស) ២១០០​ដុល្លារ(ទីផ្សារ​បរទេស)

 

​+លក្ខណៈ​សម្បត្តិ៖

 

ពិនិត្យ​មើល​លក្ខណៈ​សម្បត្តិ​របស់​កុំព្យូទ័រ​ទាំង​ពីរ​ឃើញ​ថា​​ CPU Core i7 របស់​ XPS 15 មាន​ល្បឿន​លឿន​ជាង​ CPU Core i7 របស់​ MacBook Pro ប៉ុន្តែ​ RAM ​មាន​ទំហំ​ប៉ុន​គ្នា។ ចំពោះ​អង្គ​ផ្ទុក​ទិន្នន័យ​ MacBook Pro ផ្ដល់​បាន​២៥៦GB សម្រាប់​តម្លៃ​គោល​ ប៉ុន្តែ​​ជា​មួយ​តម្លៃ​ដូច​គ្នា​ XPS 15 ​អាច​ផ្ដល់​ជូន​បាន​៥១២GB ឯ​ណោះ។ ត្បិត​ថា​អេក្រង់​ Retina អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ​ ប៉ុន្តែ​​កម្រិត​ច្បាស់​នេះ​នៅ​ចាញ់​​​អេក្រង់​ 4K ​របស់​ XPS 15។

 

ការ​ប្រកួត​សមត្ថភាព​គ្នា​ Dell XPS 15 និង​ MacBook Pro 15 តម្លៃ​២០០០​ដុល្លារ​

 

ចំណុច​លេច​ធ្លោ​មួយ​របស់​ MacBook Pro គឺ​ទំហំ​ថ្ម​​ ដែល​ធំ​ជាង​ដៃ​គូ​ប្រជែង​ ១៥​ភាគ​រយ ហើយ​ជា​មួយ​​​កម្រិត​ Resolution ​ទាប​កាន់​តែ​ធ្វើ​ឲ្យ​វា​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន​ជាង​ XPS អេក្រង់​ 4K។

 

+ការ​រចនា៖

 

ការ​ប្រកួត​សមត្ថភាព​គ្នា​ Dell XPS 15 និង​ MacBook Pro 15 តម្លៃ​២០០០​ដុល្លារ​

 

ចំពោះ​ការ​រចនា​វិញ​ កុំព្យូទ័រ​ទាំង​ពីរ​នេះ​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់​ទាញ​​មួយ​បែប​ម្នាក់​ ប៉ុន្តែ​ការ​រចនា​រូបរាង​របស់​ MacBook Proមើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ជាង​ XPS។

 

 

+តម្លៃ៖

 

​​​​តម្លៃ​២១០០​ដុល្លារ​របស់​ XPS ដែល​បាន​បង្ហាញ​ខាង​លើ​នេះ​គឺ​ដោយ​សារ​តែ​លក្ខណៈ​សម្បត្តិ​នីមួយៗ​ត្រូវ​បាន​ជ្រើស​រើស​កម្រិត​ខ្ពស់​បំផុត​ ដោយ​តម្លៃ​ដើម​របស់​វា​ត្រឹម​តែ​១០០០​ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​ឯ​តម្លៃ​​២០០០​ដុល្លារ​ខាង​លើ​របស់​ MacBook Pro ​គឺ​ជា​តម្លៃ​ចាប់​ផ្ដើម​ដំបូង​ដោយ​មិន​មាន​បន្ថែម​អ្វី​ទាំង​អស់។

 

​តាម​រយៈ​ការ​ប្រៀប​ធៀប​ទាំង​ប៉ុន្មាន​ចំណុច​ខាង​លើ​គេ​នៅ​មិន​អាច​ស្វែង​រក​អ្នក​ឈ្នះ​ឬ​អ្នក​ចាញ់​បាន​ឡើយ​ ព្រោះ​នេះ​ជា​ការ​ប្រៀបធៀប​មួយ​ហាក់​ដូច​មិន​ស្មើ​ភាព​ចំពោះ​ MacBook Pro 15 ដោយ​សារ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​វា​មាន​ការ​អាប់ដេត​តិច​តួច​បំផុត​ ខុស​ពី​ XPS 15 ផ្លាស់​ប្ដូរ​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ថ្មី​ស្ទើរ​ទាំង​ស្រុង៕​

 

ចុច​អាន៖ មុខងារ​ពិសេសៗ​លើ​ iPhone ដែល​អ្នក​ប្រហែល​មិន​បាន​ដឹង​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalTrends​​​