Honda Air Blade ស៊េរី​២០១៦​ ជិះ​១០០​គ.ម​ ស៊ី​សាំង​តែ​១,៥​លីត្រ​ប៉ុណ្ណោះ​


Honda Air Blade ស៊េរី​២០១៦​ ជិះ​១០០​គ.ម​ ស៊ី​សាំង​តែ​១,៥​លីត្រ​ប៉ុណ្ណោះ​

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​សមាជិក​ក្រុម​ Air Blade Saigon, Danang រួម​ជា​មួយ​តារា​ចម្រៀង​ Hoa Minji ​នៃ​ប្រទេស​វៀតណាម​ បាន​ចូល​រួម​ដំណើរ​កម្សាន្ត​មួយ​ទៅ​កាន់​ទីក្រុង​ Dong Hoi។

 

Honda Air Blade ស៊េរី​២០១៦​ ជិះ​១០០​គ.ម​ ស៊ី​សាំង​តែ​១,៥​លីត្រ​ប៉ុណ្ណោះ​

 

ដំបូង​​គេ​បើក​បរ​ម៉ូតូ​ចម្ងាយ​៣០​គ.ម​ ​ឆ្ពោះ​ទៅ​កាន់​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​ Dong Hoi ​ក្នុង​ល្បឿន​៤០​គ.ម​/ម៉​ រួច​បន្ត​ដំណើរ​៧០​គ.ម​ ទៀត​ទៅ​កាន់​ឧទ្យានជាតិ​ Phong Nha-Kẻ Bàng។

 

Honda Air Blade ស៊េរី​២០១៦​ ជិះ​១០០​គ.ម​ ស៊ី​សាំង​តែ​១,៥​លីត្រ​ប៉ុណ្ណោះ​

 

​​​​ចុង​បញ្ចប់​នៃ​ដំណើរ​កម្សាន្ត​នេះ​​អ្នក​រៀបចំ​កម្មវិធី​បាន​វាស់​ពី​បរិមាណ​ប្រេង​ឥន្ធនៈ​ដែល​ម៉ូតូ​នីមួយៗ​បាន​ប្រើ​ប្រាស់។ ម៉ូតូ​ Air Blade ស៊េរី​២០១៦​ដែល​សមាជិក​នារីៗ​បាន​បើក​បរ​នោះ​​ស៊ី​សាំង​អស់​ ២,៧៣​លីត្រ​ សម្រាប់​ចម្ងាយ​ផ្លូវ​សរុប​១៨២​គ.ម គិត​ជា​មធ្យម​១០០​គ.ម​ ស៊ី​សាំង​ប្រមាណ​១,៥​លីត្រ។

 

Honda Air Blade ស៊េរី​២០១៦​ ជិះ​១០០​គ.ម​ ស៊ី​សាំង​តែ​១,៥​លីត្រ​ប៉ុណ្ណោះ​

 

ចំណែក​​ឯ​ម៉ូតូ​បើក​បរ​ដោយ​សមាជិក​បុរស​វិញ​ស៊ីសាំង​ជា​មធ្យម​ ១,៥​លីត្រ​ ទៅ​១,៧​លីត្រ​ ក្នុង​ចម្ងាយ​ផ្លូវ​១០០​គ.ម​ ភាព​ខុស​គ្នា​បន្តិច​បន្តួច​នេះ​អាច​បណ្ដាល​មក​ពី​ទម្ងន់​របស់​អ្នក​បើក​បរ។ ដូច​ដែល​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​នៅ​ក្នុង​កម្មវិធី​ប្រកាស​ពី​វត្តមាន​ម៉ូតូ​កាល​ពី​ពេល​កន្លង​ទៅ​ ម៉ាស៊ីន​​ថ្មី​ដែល​បំពាក់​លើ​ម៉ូតូ​​នេះ​ពិត​ជា​សន្សំ​សំចៃ​សាំង​បាន​ច្រើន​មែន។

 

Honda Air Blade ស៊េរី​២០១៦​ ជិះ​១០០​គ.ម​ ស៊ី​សាំង​តែ​១,៥​លីត្រ​ប៉ុណ្ណោះ​

 

គួរ​បញ្ជាក់​ថា ​ម៉ូតូ​ Air Blade ស៊េរី​២០១៦​ដ៏​ប្រណិត​មួយ​នេះ​មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ក្នុង​តម្លៃចាប់​ពី​​៣៨​លាន​ដុង​ (​ប្រហាក់​ប្រហែល​១៦៨៩​ដុល្លារ)៕​​​​​
​​​​​​​​​​​​​​​​​

 

ចុច​អាន៖ Suzuki Viva ចេញ​ថ្មី​ស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច

 

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​​៖ Zing