បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង

អំពូល​ភ្លើង​ពណ៌​តុប​តែង​លំអ​​​​​​​នៅ​ខាង​មុខ​សាលា​រាជ​ធានី​បាងកក ​ប្រទេស​ថៃ ពេល​នេះ​បាន​ចាប់​បំភ្លឺ​ហើយ​​ចាប់​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ២០១៥​ នេះ ដើម្បី​ត្រៀម​ស្វាគមន៍​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ខាង​​មុខ។

អំពូល​ភ្លើង​​ពណ៌​លំអ​នេះ ត្រូវ​បាន​ឲ្យ​​ដឹង​ថា​មាន ៥​លាន​អំពូល និង​ចំណាយ​ប្រាក់​​​លើ​ការ​ដំឡើង​​ និង​បំភ្លឺ​អស់​សរុប ៤០​លាន​បាត (ស្មើ​នឹង១ ១០៨ ២៨០ ដុល្លារអាមេរិក) ។​​​​

បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង
 
លោក អភិបាល​ Sukhumbhand Paribatra បាន​បង្ហោះ​រូប​ភាព​ភ្លើង​លំអ​​លើ​​ទំព័រ​គណនី​​ហ្វេសប៊ុក​របស់​ខ្លួន។ ភ្លើង​លំអ​នោះ​បាន​ដំឡើង​ និង​រៀប​ចំ​ឡើង​សម្រាប់​ស្វាគមន៍​​ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវទេសចរ​​សម្រាប់​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​​សកល​ខាង​មុខ​នេះ​។

យ៉ាង​ណា​ក្ដី ចំពោះ​​ការ​ដាក់​តាំង​លំអ​ភ្លើង​នេះ​ ក៏​មាន​ការ​រិះ​គន់​ដោយ​សាធារណជន​មួយ​ចំនួន​ផង​ដែរ។ ការិយាល័យ​​សវនកម្ម​ទូទៅ​​ប្រទេស​ថៃ​​​ពេល​នេះ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើការ​ចំណាយ​លើ​​​អំពូល​ភ្លើង​លំអ​មុខ​សាលា​ក្រុង​នោះ ដោយ​ដឹង​​ថា​​រដ្ឋបាល​សាលា​ក្រុង​បាន​ប្រើ​ប្រាស់​ថវិកា​បន្ទាន់​សម្រាប់​គម្រោង​ខាង​លើ៕​

បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង

បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង

បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង

បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង

បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង

បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង

ចុចអាន៖ ថៃ​បន្ថយ​ពន្ធ​ទំនិញ​​ សម្រាប់​អ្នក​ដើរ​ទិញ​ឥវ៉ាន់​​​ឆ្នាំ​​ថ្មី​
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts