រថយន្ត​​​បុក​ម៉ូតូ​​​ បណ្តាល​ឱ្យ​បុរស​ម្នាក់ ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង

ខេត្តសៀមរាប​ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ បើក​​វ៉ា​​រថយន្ត​​មួយ​គ្រឿង​​ទៀត​ ក្នុង​ល្បឿន​លឿន ​​ជ្រុល​ទៅ​បុក​​ម៉ូតូ​​​មួយ​គ្រឿង​ បណ្តាល​ឱ្យ​​បុរស​ជិះ​ម៉ូតូ​​ម្នាក់​ ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ យ៉ាង​អាណោច​អា​ធ័​ម ​​​កាល​ពី​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​២៩ ​ធ្នូ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ក្នុងភូមិ​គោក​រុន ​ឃុំសសរស្តម្ភ​ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ ស្រុក​ពួក ​បានឱ្យ​ដឹង​​​ថា​​ ​ហេតុ​ការ​ណ៍​ខាង​លើ​នេះ​បង្ក​ឡើង​ដោយ​​សារ​តែ​រថយន្ត​សាំ​យ៉ុ​ង ​ពណ៌ស​ ​ពាក់​ស្លាក​​លេខ​បាត់ដំបង​2A-8159​ បើកបរ​ដោយ​​បុរស​ម្នាក់​​​​​ ពី​កើត​ទៅ​លិច​យ៉ាង​លឿន​​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ ក៏​​​ជ្រុល​ទៅ​​បុក​​ ម៉ូតូ​​ម៉ាក​វ៉េវ​ ​ពណ៌ខ្មៅ​ ពាក់​​ស្លាក​​លេខឃ​0540-1 ។

​លោក​បន្ត​ថា សព​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ង ណាត​ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិស្វាយ​ទាប ឃុំស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ​។ ​ចំណែក​អ្នក​​បើក​​បរ​​រថយន្ត ពុំ​ស្គាល់​អត្តសញ្ញាណ​​ ​ក្រោយ​​កើត​​ហេតុ​បាន​​រត់គេច​ខ្លួន​បាត់ ​។ រី​ឯ​រថយន្ត​បែក​កង់​ខូច​ផ្នែក​ខាង​មុខ​ និង​ម៉ូតូ​ខូចខាត​ទាំងស្រុង ​។

​​ក្រោយ​កើតហេតុ សមត្ថកិច្ច​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​វាស់​វែង និង​​ប្រគល់​សព​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​រៀប​ចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​ចំណែក​​​រថយន្ត​ប្កង និង​ម៉ូតូ​​ជន​រ​ងគ្រោះ​ ត្រូវ​បាន​​សមត្ថកិច្ច​ដឹក​យក​មក​រក្សា​ទុក​នៅ​ អធិការ​​ដ្ឋាន​នគរបាល​ស្រុក​ ពួក ​ដើម្បី​រង់ចាំ​ដោះ​ស្រោ​យ​ទៅ​តាម​ផ្លូវច្បាប់​ ៕​​

រថយន្ត​​​បុក​ម៉ូតូ​​​ បណ្តាល​ឱ្យ​បុរស​ម្នាក់ ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង
រថយន្ត​​​បុក​ម៉ូតូ​​​ បណ្តាល​ឱ្យ​បុរស​ម្នាក់ ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង
រថយន្ត​​​បុក​ម៉ូតូ​​​ បណ្តាល​ឱ្យ​បុរស​ម្នាក់ ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត