​Myulie ​Wu ស្លៀក​សំលៀក​បំពាក់ប្រពៃណី​អាពាហ៍ពិពាហ៍​មានតម្លៃ​ ២០​ម៉ឺនដុល្លារ​ហុងកុង

​តារា​សម្តែងស្រី​ហុងកុងនាង ​Myulie Wu ​រៀប​ចំអា​ពាហ៍ពិពាហ៍ ​ដែល​កម្មវិ​ធីរបស់​នាង​មាន​តារាល្បីៗ​ជាច្រើន​ចូលរួម​។ក​ម្មវិធីពេលព្រឹក​ Myulie បានស្លៀក​សំលៀក​បំពាក់​ប្រពៃណី​ហុងកុង ​ដែល​មាន​តម្លៃរ​ហូត​ទៅ​ដល់​២០០.០០០​ដុល្លារ ​លុយ​ហុងកុង​ ឯណោះ​។ ​វា​ជា​សំលៀក​បំពាក់​ដែល​មានតម្លៃ​ខ្ពស់​​នៅក្នុ​ងទី​ក្រុង​ហុងកុង ​។ ហើយ​កំពូល​តារាស្រី​ហុង​កុងរូប​នេះ ក៏​ពាក់​នូវគ្រឿងអលង្កា​នៅ​កដៃក​ជើង​ដែ​ល​មានតម្លៃ ​ដែល​មិន​គួរ​ឱ្យ​ជឿផង​ដែរ​។ ​ការ​រៀប​ចំ​ពីធី​នេះ​គឺ​ទៅតាម​ប្រពៃណី ​ដោយ​កូន​កំលោះទៅ​ទទួល​​កូនក្រមុំ​ដល់​គេហដ្ឋាន បន្ទាប់​ម​កក៏​មានពិ​ធី​ចាក់ទឹកតែ​ដល់​អ្នកមាន​គុណ ​និង​កម្មវិ​ធី​ជាបន្តប​ន្ទាប់​ទៀតទៅ​តាម ប្រពៃណី​ផង​ដែរ​​៕ 
​Myulie ​Wu ស្លៀក​សំលៀក​បំពាក់ប្រពៃណី​អាពាហ៍ពិពាហ៍​មានតម្លៃ​ ២០​ម៉ឺនដុល្លារ​ហុងកុង
​Myulie ​Wu ស្លៀក​សំលៀក​បំពាក់ប្រពៃណី​អាពាហ៍ពិពាហ៍​មានតម្លៃ​ ២០​ម៉ឺនដុល្លារ​ហុងកុង

ប្រែសម្រួលដោយ៖ បញ្ញា
ប្រភព៖ asianpopnews