កែវ វាសនា ជាប់​បម្រាម​ផលិតកម្ម Town

កែវ វាសនា ជាប់​បម្រាម​ផលិតកម្ម Town

កែវ វាសនា បាន​និយាយ​ថា រូប​គេ​មិន​អាច​បំពាន​កិច្ច​សន្យា​ជាមួយ​ផលិតកម្ម Town ហើយ​ទៅ​ចូលរួម​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម​ផ្សេង​បាន​ដូច​ពី​មុន​ទៀត​ទេ ព្រោះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ត្រង់​ចំណុច​នេះ។

 

កែវ វាសនា ជាប់​បម្រាម​ផលិតកម្ម Town

 

“ប្រសិន​បើ​ខ្ញុំ​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម​ផ្សេង​ទៀត មាន​ន័យ​ថា ខ្ញុំ​បំពាន​កិច្ច​សន្យា​ហើយ យើង​បាន​និយាយ​គ្នា​ហើយ”។ កែវ វាសនា ថ្លែង​មក​កាន់ Sabay។ ប្រភព​ដដែល​បន្ថែម​ថា រូប​គេ​យល់​ព្រម​ចុះ​កិច្ច​សន្យា​រយៈ​ពេល ៣ ឆ្នាំ​ជាមួយ​ផលិតកម្ម Town ហើយ កាល​ពី​ពេល​ថ្មី​នេះ គឺ​នៅ​ក្រោយ​ថត​បញ្ចប់​ថត​ភាពយន្ត​រឿង “ល្បុក្កតោ​ចម្លែក” របស់​ផលិតកម្ម Z-Entertainment ដែល​កំពុង​ត្រៀម​ចាក់​បញ្ចាំង​ដើម​ឆ្នាំ ២០១៦ ខាង​មុខ។

 

អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ រូប​នេះ​រំលឹក​ថា ការ​ចូលរួម​សម្ដែង​រឿង​ឱ្យ​ផលិតកម្ម Z-Entertainment កន្លង​មក ក៏​ព្រោះ​តែ​ពេល​នោះ នៅ​មិន​ទាន់​បាន​ចុះ​កិច្ច​សន្យា​ផ្លូវ​ការ​ជាមួយ​ផលិតកម្ម​Town នៅ​ឡើយ​ទេ។

 

លោក​អះអាង​ថា តទៅ​មិន​អាច​ចូលរួម​សម្ដែង​ភាពយន្ត​ឱ្យ​ផលិតកម្ម​ផ្សេង​ទៀត​ទេ ព្រោះ​ត្រូវ​គោរព​តាម​គោលការណ៍ ដែល​មាន​ចែង​ក្នុង​កិច្ច​សន្យា​ជាមួយ Town។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​អាច​នឹង​ជជែក​ជាមួយ​ថ្នាក់​ដឹក​នាំ​ទ្រនំ​ថ្មី​នេះ ប្រសិន​បើ​មាន​ករណី​ចាំ​បាច់៕

 

អត្ថបទ៖​ សំ​ ជំនាញ