“The Rock” ប្រកាស​ឡើង​សង្វៀន​​​ម្ដង​ទៀត​ក្រោយ​កើត​បាន​កូន​ស្រី

“The Rock” ប្រកាស​ឡើង​សង្វៀន​​​ម្ដង​ទៀត​ក្រោយ​កើត​បាន​កូន​ស្រី

តារា​សម្ដែង​និង​អ្នក​កីឡាកាស Dwayne Johnson ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​ថា “The Rock” បាន​ប្រកាស​លើ​បណ្ដាញ Instagram កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​​នឹង​ឡើង​សង្វៀន​ WWE កម្មវិធី WrestleMania លើក​ទី​៣២​នៅ​ឆ្នាំ​២០១៦។

 

“The Rock”  ប្រកាស​ឡើង​សង្វៀន​​​ម្ដង​ទៀត​ក្រោយ​កើត​បាន​កូន​ស្រី

 

លើ​ Instagram តារា​វ័យ​​៤៣​ឆ្នាំ​បាន​បង្ហោះ​វីដេអូ​សកម្មភាព​ពេល​វាយ​ក្នុង​កម្មវិធី WrestleMania មុន​ៗ​ និង​សរសេរ​ភ្ជាប់​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លះ​ៗ​ថា លោក​បាន​ត្រលប់​មក​ផ្ទះ​វិញ។ លោក​ក៏​បាន​អរគុណ​សង្វៀន​ WWE ដែល​តែង​ផ្ដល់​កិត្តិយស​ឲ្យ​លោក​ត្រលប់​មក​​វិញ។ ទន្ទឹម​នឹង​ការ​ប្រកាស​នេះ “The Rock” ក៏​ទើប​តែ​​ទទួល​បាន​កូន​ស្រី​មួយ​ជា​មួយ​មិត្ត​ស្រី Lauren Hashian កាល​ពី​ប៉ុន្មាន​​សប្ដាហ៍​មុន។

 

កាល​ពី​​កម្មវិធី WrestleMania លើក​ទី​៣១​ ដើម​ឆ្នាំ​​២០១៥ Dwayne Johnson​ បាន​​បង្កភាព​ភ្ញាក់ផ្អើល​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​លើ​សង្វៀន​ ដោយ​ចាប់​ដៃ​គូ​ជាមួយ​កីឡាការិនី​ MMA នាង Ronda Rousey វាយ​ជាមួយ​ Triple H និង Stephanie McMahon៕

 

 

“The Rock”  ប្រកាស​ឡើង​សង្វៀន​​​ម្ដង​ទៀត​ក្រោយ​កើត​បាន​កូន​ស្រី

 

 

ចុចអាន៖អបអរ​សាទរ​ The Rock កើត​បាន​កូន​ស្រី​មួយ​ទៀត​ហើយ

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ew