សញ្ញា​ខូច​ថ្លើម​ដែល​អ្នក​ត្រូវតែ​ជួប​គ្រូពេទ្យ​ភ្លាម​

សញ្ញា​ខូច​ថ្លើម​ដែល​អ្នក​ត្រូវតែ​ជួប​គ្រូពេទ្យ​ភ្លាម​

​របៀប​រស់នៅ​បែប​សម័យ​ទំនើប​នាពេល​បច្ចុប្បន្ន​នេះ​បាន​ផ្តល់​គ្រោះថ្នាក់​ដ៏​ច្រើន​ដល់​សុខភាព​ថ្លើម​។ ហេតុដូច្នេះ​ហើយ​ទើប​រាងកាយ​ផ្តល់​ជា​សញ្ញា​ប្រាប់​ថា​ថ្លើម​អ្នក​កំពុងតែ​លើស​ចំណុះ​ជាតិពុល​ហើយ​។

​ថ្លើម ក៏​អាច​ខូចខាត​បានដែរ​ដោយសារ​តែ​ឥទ្ធិពល​គ្រោះថ្នាក់​ជា​ច្រើន​ដូចជា ស្ត្រេ​ស ការជក់បារី របប​អាហារ​មិន​ផ្តល់​សុខភាព និង​ការប្រើ​ថ្នាំ​ច្រើនពេក​។ ឥទ្ធិពល​របស់​ទាំងនេះ​សុទ្ធ​តែ​ដាក់​សម្ពាធ​ដល់​ថ្លើម និង​អាច​រំខាន​ដល់​មុខងារ​ធម្មតា​របស់​វា​បាន​។

ស្ថិតក្នុង​ចំណុច​នេះ​ដែរ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង និង​សម្គាល់​អំពី​រោគសញ្ញា​ប្រកាសអាសន្ន​ដែល​បញ្ជាក់​ថា​ថ្លើម​កំពុងតែ​មាន​បញ្ហា​ហើយ​។ ហេតុដូច្នេះ​ហើយ បើសិន​ជា​អ្នក​សម្គាល់​ឃើញ​សញ្ញា​ទាំងអស់នេះ អ្នក​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ដើម្បី​លាង​សម្អាត​ជាតិពុល​ទាំងនោះ​។ សញ្ញា​ទាំង នោះ​មានដូចជា​៖
•​    ​ឧស្សាហ៍​ចង្អោរ​
•​    ​លាមក​ពណ៌​ស្លេក​
•​    ​ល្វីងមាត់​ក្រោយពី​ញ៉ាំ​អាហារ​រួច​
•​    ​ឈឺ​ក្នុង​ប្រមាត់​
•​    ​មាន​ឫសដូងបាត ឬ​រីក​សរសៃ​វ៉ែន​នៅ​ជើង​
•​    ​ឈឺពោះ​ក្រោយពី​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​រួច​
•​    ​ឈឺ​នៅលើ​ភ្នែក​
•​    ​អស់កម្លាំង​រ៉ាំរ៉ៃ​
•​    ​ឈឺ​នៅក្រោម​ឆ្អឹង​ស្លាបប្រចៀវ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។