ញាក់សាច់! ថតបានសកម្មភាព គិលានុបដ្ឋាយិកា វាយទារិកា ទើបនឹងកើត យ៉ាងផ្សៃព្រៃ រហូតផុងលលាដ៍ក្បាល (មានវីដេអូ)

ប៊ុលហ្គារី៖ គិលានុបដ្ឋាយិកាម្នាក់ បានធ្វើឲ្យ ពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីសកម្មភាព នាងវាយទារិកា ទើបនឹងកើតម្នាក់ ត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព និងចែកចាយ ពាសពេញ បណ្តាញអ៊ីនធឺណែត។

ញាក់សាច់! ថតបានសកម្មភាព គិលានុបដ្ឋាយិកា វាយទារិកា ទើបនឹងកើត យ៉ាងផ្សៃព្រៃ រហូតផុងលលាដ៍ក្បាល (មានវីដេអូ)
សកម្មភាព គិលានុបដ្ឋាយិកា Emiliya Kovacheva កំពុងវាយធ្វើបាប ទារិកាអាយុ ៤ថ្ងៃម្នាក់

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គិលានុបដ្ឋាយិកា ដែលមានចិត្តផ្សៃព្រៃ រូបនោះ មានឈ្មោះថា Emiliya Kovacheva បានវាយ ហើយថែមទាំង ខាំ ទារិកាអាយុ ៤ថ្ងៃម្នាក់ យ៉ាងព្រៃផ្សៃបំផុត បណ្តាលឲ្យ ទារិការូបនោះ ផុងលលាដ៍ក្បាល តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ គិលានុបដ្ឋាយិកា រូបនោះ បានអះអាងថា នៅពេលកើតហេតុ នាងបានបាត់បង់ ភាពម្ចាស់ការ បន្ទាប់ពីទារិការូបនោះ ចាប់ផ្តើមស្រែកយំ នៅអំឡុងម៉ោង ប្រហែល ២ទាបភ្លឺ បណ្តាលឲ្យរំខានដល់ ទារកដទៃទៀតភ្ញាក់ តែម្តង។

គួរបញ្ជាក់ផងដែរថា នៅមុនពេលកើតហេតុ ម្តាយរបស់ទារិកា ដែលរងគ្រោះ បានស្នាក់នៅមន្ទីរពេទ្យ SofiaMed ក្នុងរាជធានីសូហ្វៀ ប្រទេសប៊ុលហ្គារី ដើម្បីឆ្លងទន្លេ ទារិការូបនោះ។ ក្រោយមក ទារិកាដែលទើបនឹងកើតនេះ ត្រូវបានយកទៅថែទាំ ដោយគិលានុបដ្ឋាយិកា។

ការវាយធ្វើបាប ទៅលើទារិកានេះ ពិតជាជាក់ស្តែង និងសាហាវ ពេកក្រៃ ដោយពេលនេះ គេភ័យខ្លាចថា ទារិការូបនោះ នឹងរងការខូចខាត ខួរក្បាល អស់មួយជិវិត និងអាចបណ្តាលឲ្យស្លាប់ ដោយសារតែ របួសនេះ ថែមទៀតផង។

យ៉ាងណាមិញ គិលានុបដ្ឋាយិកា រូបនោះ ត្រូវបានឃាត់ខ្លួន ពីបទប៉ុនប៉ងសម្លាប់មនុស្ស និងត្រូវប្រឈមមុខ នឹងការជាប់ពន្ធធនាគារ រយៈពេលពី ១៥ ទៅ ២០ឆ្នាំ បន្ទាប់ពីទារិការងគ្រោះ ត្រូវបានគេឃើញថា បានរងរបួស ហើយត្រូវបាន គេយកទៅពិនិត្យភ្លាមៗ ដោយរកឃើញថា ទារិកានោះ បានផុសលលាដ៍ក្បាល និងមានឈាមកក ក្នុងខួរក្បាល ទៀតផង៕

ញាក់សាច់! ថតបានសកម្មភាព គិលានុបដ្ឋាយិកា វាយទារិកា ទើបនឹងកើត យ៉ាងផ្សៃព្រៃ រហូតផុងលលាដ៍ក្បាល (មានវីដេអូ)
គិលានុបដ្ឋាយិកា Emiliya Kovacheva 

សូមទស្សនាទិដ្ឋភាព គិលានុបដ្ឋាយិកាវាយធ្វើបាបទារិកានោះ ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត