ព្រឹកនេះ ​ប្រកាសតែងតំាង​កូនប្រុសលោក ងួន ញ៉ិល ​ជាអភិបាលរងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌​មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ​​ មានរៀបចំពិធី​ប្រកាសតែងតំាង​និងចូលកាន់តំណែង ​លោក ងួន សុជាតិ ​ដែលគេស្គាល់ថាជាកូនប្រុសលោក​ ងួន ញ៉ិល ​អនុប្រធានទី២រដ្ឋសភា ​ជាអភិបាលរងខេត្តកំពង់ធំ ​ជំនួសលោក​ សោម សុផាត ដែលចូល​និវត្តន៍ ។

សេចក្តីរាយការណ៍​បានបន្តថា ​ពិធីប្រកាសតែងតំាង​និងចូលកាន់តំណែងខាងលើនេះ​ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ​ធ្នូ ២០១៥ ​ក្រោមអធិបតីលោក​ សក់ សេដ្ឋ ​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនំាខេត្ត​ តំណាងកងកម្លំាងប្រដាប់អាវុធទំាងបីប្រភេទ ​និងមន្រ្តីជំនាញពាក់ព័ន្ឋ​ក្រោមឱវាទសាលា​ខេត្តជាច្រើនរូបទៀត ៕