សម្តេចតេជោ ហ៊ុន សែន​ ប្រកាសបែបកំប្លែង​ថាចង់ឡើងច្រៀង ​តែខ្លាចអ្នកចម្រៀង​ល្បីៗដាច់អាជីពនិងផ្អើលគោ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ មាន​ខ្លឹមសារ​ទាំងស្រុង " ម្សិលមិញ ចៅ​ៗ​ខ្ញុំ ពួក​គេ​សប្បាយ​ណាស់ តែ​ស្ថិត​ក្រោម​ការ​មើលថែ​របស់​ឪពុក​ម្តាយ​គេ ។ ភរិយា​ខ្ញុំ​ទៅ​ផ្សារ ឯខ្ញុំ​ចុះ​ងូតទឹក​យ៉ាង​សប្បាយ ដែល​មាន​ទាំង​ខ្មែរ​ទាំង​បរទេស​មុជ​ជាមួយ​គ្នា និង​ដើរ​តាម​ឆ្នេរសមុទ្រ​ជាមួយ​គ្នា​។

ប្រទេស​មាន​សន្តិភាព​គឺ​បែប​នេះ ប្រជាជន​កម្ពុជា​មាន​សេរីភាព​ដើរ​កំសាន្ត​គ្រប់​ទីកន្លែង​ដែល​ខ្លួន​ចង់ទៅ​។ ទេសចរ​បរទេស​យ៉ាងច្រើន​មក​កំ​សាន​នៅ​ឆ្នេរសមុទ្រ​។

ជនជាតិ​បារាំង​មួយ​ក្រុម​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​។ ពួក​គេ​និយាយ​មក​កាន់​ខ្ញុំ​ដោយ​ការ​សប្បាយ ហើយ​ខ្ញុំ​ក៏​ស្វាគមន៍  និង​ប្រាប់​ពួក​គេ​ថា​សូម​បន្ត​ការ​សប្បាយ និង​សូម​អញ្ជើញ​មក​លេង​សារ​ជា​ថ្មី​ទៀត​នៅ​កម្ពុជា​។

ខ្ញុំ​នៅ​មាត់សមុទ្រ​រហូត​ម៉ោង​១១​យប់ ជាមួយ​ការ​ប្រគុំ​តន្ត្រី និង ការ​តាំង​លក់ទំនិញ​តាម​ស្តង់​ដ៏​គួរ​ឱយ​ចាប់ចិត្ត​។ ខ្ញុំ​ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ (CNC CTN) តែ​ខ្លាច​ក្មួយ ព្រាប សុវត្ថិ ខេ​មរះ សេរី​មន្ត ឆ​ន សុវណ្ណ​រាជ ណុ​ប ប​ញ្ញ​រិ​ទ្ឋ ករុណា​ពេជ្រ​។​ល​។ បាត់​អាជីព និង ខ្លាច​ដាច់​ខ្សែ​គោ​របស់​ប្រជាជន​"៕