សហ​ភាព​សហព័ន្ធ​សហ​ជីព​ជាតិ​កម្ពុជា​​ធ្វើ​សមាជជ្រើស​រើស​ប្រធាន​​សម្រាប់​អាណត្តិ​ទី៥

រាជ​ធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣០ ធ្នូ ២០១៥ នេះ ​សហ​ភាព​សហព័ន្ធ​សហ​ជីព​ជាតិ​កម្ពុជា ​​(CCTU) បាន​រៀបចំ​ធ្វើ​សមាជ​​​​សម្រាប់​អាណត្តិទី៥​របស់​ខ្លួន​ដើម្បី​ជ្រើស​រើស​​ប្រធាន ​​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកបណ្ឌិត​ ​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​មាន​ការ​​​ចូលរួម​ពី​សមាជិក​សមាជិកា​ ប្រមាណ​​៥០​នាក់​ ដែល​បាន​​រៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ទី២ ។​

​​ការ​ធ្វើ​​សមាជនា​ព្រឹក​នេះ ​ក្នុង​គោល​បំណង​ពង្រឹង​​និង​ពង្រីក​ទិសដៅ​ការ​ងារ​សម្រាប់​ឆ្នាំ​២០១៦ របស់​ក្រុម​ប្រឹក្សា​ភិ​បាល​សហជីព​​ឱ្យ​បាន​​ច្រើន​​ មុន​​ពង្រឹង​សហជីព​តាម​រយៈ​ការ​​ប្រជុំ​​រៀន​សូត្រ​ និង​បើក​វគ្គ​សិក្ខា​សាលានានា និង​នីតិវិធី​​​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ ព្រម​ទាំង​​ធ្វើ​ការ​ណែនាំ​​ច្បាប់​ស្តីពី​ការ​ងារ​ ឬ​ច្បាប់​សហជីព​ដែល​នឹង​ចេញ​​អនុវត្ត​​នា​ពេល​ខាង​មុខ​នេះ ៕​