​ទំនាស់​ពាក្យសំដី​បន្តិចបន្តួច បុរស​ម្នាក់​ត្រូវគេ​កាប់​ស្លាប់​

ភ្នំពេញ: បុរស​ម្នាក់​គ្រាន់តែ​ទំនាស់ ពាក្យសំដី​បន្តិចបន្តួច​តែប៉ុណ្ណោះ ត្រូវគេ​កាប់​ចំ ក ដេកស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​ភ្ញាក់ផ្អើល និង​ប្រទះឃើញ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៨ យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅក្បែរ​ផ្លូវជាតិ​លេខ​៥ ក្នុង​ផ្សារ​ក្រមួន ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​បុរស​ដែល​ត្រូវបាន​ជនដៃដល់​កាប់​ស្លាប់ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ហេង វិចិត្រ អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ មិន​ពិតប្រាកដ​។ ចំណែក​ជនដៃដល់ ដែល​កំពុង​គេច​
​ខ្លួន​នោះ សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ពោល​ពេលនេះ សមត្ថកិច្ច​បាន​កំពុង​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនដៃដល់ យកមក​ចាត់ការ​តាមច្បាប់​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវ​ជនដៃដល់​ពីរ​នា​ក់ វាយ ហើយ​កាប់ មួយ​កាំបិត​ចំ ក ដេកស្លាប់​យ៉ាង​អាណោច​អ​ធ័​ម នៅក្នុង​ថ្លុកឈាម​ខាងលើនេះ គឺ​គ្រាន់តែ​ទំនាស់​ពាក្យសំដី បន្តិចបន្តួច​តែប៉ុណ្ណោះ ក្រោយមក ក៏​ឈាន ដល់ ការកាប់​ប្រហារ​តែម្តង​។ រីឯ​សាកសព ក្រោយពី​កម្លាំង​ជំនាញ បាន​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច បាន​ដឹក​យកទៅ​តំកល់ នៅ​វត្ត​ព្រែក​ព្នៅ រង់ចាំ​បូជា ជា​កិច្ច​ចុងក្រោយ​៕V​/S

​ទំនាស់​ពាក្យសំដី​បន្តិចបន្តួច បុរស​ម្នាក់​ត្រូវគេ​កាប់​ស្លាប់​

​ទំនាស់​ពាក្យសំដី​បន្តិចបន្តួច បុរស​ម្នាក់​ត្រូវគេ​កាប់​ស្លាប់​